Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកខេត្តបុរីរម្យ អរគុណ Lisa ដែលផ្សព្វផ្សាយប្រាសាទ ឲ្យពិភពលោកស្គាល់

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងខេត្តបុរីរម្យ កាលពីថ្ងៃសៅរ៍ បានកោតសរសើរតារាចម្រៀងប៉ុប Lisa ដែលបានបង្ហាញប្រាសាទ ភ្នំរុង នៅក្នុងវីដេអូចម្រៀងចុងក្រោយរបស់នាងដែលមានចំណងជើងថា “Lalisa”។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

វីដេអូចម្រៀងថ្មីបំផុតរបស់ Lisa បានបញ្ចេញនៅលើបណ្តាញ YouTube របស់ក្រុមចម្រៀងស្រីកូរ៉េខាងត្បូង “Blackpink” កាលពីថ្ងៃសុក្រ។ វីដេអូនេះ មានអ្នកទស្សនាជាង ១០០ លាន View ក្នុងពេលត្រឹមមួយយប់។

ទន្ទឹមនឹងនេះដែរ ឈុតឆាកនានាដូចជាប្រាសាទថៃ ដែលបានដាក់បញ្ចូលទៅក្នុងវីដេអូចម្រៀងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរ ហើយបានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុក។

លោក Panuwat Ueasamarn ប្រធានឧទ្យានប្រវត្តិសាស្រ្ត ភ្នំរុង បាននិយាយថា លោកសូមអរគុណដល់ Lisa ដែលបានផ្សព្វផ្សាយប្រាសាទថ្មភ្នំរុង ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនៅស្រុកកំណើតរបស់នាង ដល់ប្រជាជនទូទាំងពិភពលោក។

ចំណែក Benjalak Setsuwan អ្នកលក់នៅឯប្រាសាទថ្មភ្នំរុងបាននិយាយថា ចំនួនអ្នកទេសចរដែលមកទស្សនាទីតាំងនេះមានកម្រិតទាប​ ចាប់តាំងពីផ្ទុះវិបត្តិជំងឺកូវីដ-១៩។

លោកស្រីនិយាយថា “ខ្ញុំផ្ទាល់ជឿជាក់ថា ភ្ញៀវទេសចរកាន់តែច្រើននឹងមកទស្សនាកន្លែងនេះ នៅពេលការរឹតត្បិតកូវីដរបស់ខេត្ត ត្រូវបានបន្ធូរបន្ថយ”៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ អ្នកគាំទ្រកម្ពុជាផ្ទុះការមិនពេញចិត្តឈុតមួយដូចប្រាសាទព្រះវិហារ ក្នុងបទចម្រៀងថ្មីរបស់ Lisa សមាជិកក្រុម Blackpink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ វិនាទី មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម