ព័ត៌មានអន្ដរជាតិ
តាលីបង់ គំរាមសម្លាប់កីឡាការិនីប្រដាល់ជម្រើសជាតិ អាហ្វហ្គានីស្ថាន ពេលឃើញហ្វឹកហាត់ជាមួយគ្រូប្រុស
ជើងឯកប្រដាល់ទម្ងន់ស្រាលអាហ្វហ្គានីស្ថាន និងជាសមាជិកក្រុមប្រដាល់ជម្រើសជាតិនារីគឺកីឡាការិនី Seema Rezai បាននិយាយថា នាងត្រូវបង្ខំចិត្តចាកចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់គំរាមសម្លាប់ ប្រសិនបើនាងនៅតែបន្តហ្វឹកហាត់ប្រដាល់ទៀត ។

កីឡាការិនី Rezai បាននិយាយថា “នៅពេលដែលពួកតាលីបង់ដណ្តើមបានទីក្រុងកាប៊ុលនៅពាក់កណ្តាលខែសីហា ខ្ញុំកំពុងហ្វឹកហាត់ប្រដាល់ជាមួយគ្រូបង្វឹករបស់ខ្ញុំ ។ ប៉ុន្តែបន្ទាប់មកមនុស្សមួយចំនួនបានប្រាប់តាលីបង់ថា មានក្មេងស្រីម្នាក់កំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកបុរស ហើយពួកគេបានផ្ញើសារព្រមានខ្ញុំឲ្យបញ្ឈប់ការហ្វឹកហាត់ជាកំហិត ប្រសិនបើខ្ញុំមិនយល់ព្រមធ្វើដូច្នេះទេ ពួកគេនឹងសម្លាប់ខ្ញុំ” ។
បន្ទាប់ពីនោះអត្តពលិកវ័យ ១៨ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីស្រុកកំណើតរបស់នាងតែម្នាក់ឯងដោយគ្មានគ្រួសារ ព្រោះនាងចង់បន្តការហ្វឹកហាត់ប្រដាល់របស់នាង ។ Rezai បានចាកចេញទៅប្រទេសកាតាតាមជើងហោះហើរជម្លៀស ហើយបច្ចុប្បន្នកំពុងរង់ចាំទិដ្ឋាការទៅសហរដ្ឋអាមេរិកជាកន្លែងដែលនាងសង្ឃឹមថា នឹងបន្តអាជីពកីឡារបស់នាង ។

អត្តពលិករូបនេះបានកត់សម្គាល់ថា ការធ្វើជាកីឡាការិនីប្រដាល់នៅអាហ្វហ្គានីស្ថាន សូម្បីតែនៅក្រោមរដ្ឋាភិបាលមុនក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ស្ត្រីផងដែរ ដោយសារតែអាកប្បកិរិយាអវិជ្ជមានជាប្រពៃណីរបស់សង្គមអាហ្វហ្គានីស្ថានចំពោះអាជីពកីឡារបស់ស្ត្រី ។ ដោយហេតុផលនេះហើយទើបនាងអះអាងថា សហព័ន្ធ និងគណៈកម្មាធិការអូឡាំពិកអាហ្វហ្គានីស្ថាន មិនដែលរកប្រាក់បានសម្រាប់ការចូលរួមរបស់ក្រុមនារីក្នុងការប្រកួតអន្តរជាតិឡើយ ។
គួរបញ្ជាក់ថា កីឡាការិនី Rezai បានចាប់ផ្តើមអាជីពប្រដាល់តាំងពីអាយុ ១៦ ឆ្នាំមកម៉្លេះ ប៉ុន្តែក្រុមគ្រួសាររបស់នាងគ្មាននរណាម្នាក់មិនចូលចិត្តវិស័យនេះ និងឲ្យនាងបន្តហ្វឹកហាត់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច