ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រុមអាល់កៃដា ដែលល្បីស្លាប់យូរហើយ ស្រាប់តែលេចមុខ នៅថ្ងៃរម្លឹកខួបវាយប្រហារភេរវកម្មអាមេរិក
មេដឹកនាំក្រុមអាល់កៃដាលោក Ayman al-Zawahri បានបង្ហាញមុខ នៅក្នុងវីដេអូថ្មីមួយ ចំថ្ងៃរម្លឹកខួប២០ឆ្នាំនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា បន្ទាប់ពីមានពាក្យចចាមអារាមថា គាត់ស្លាប់បាត់ទៅហើយកាលពីប៉ុន្មានខែមុន។

ក្រុមស៊ើបការណ៍សម្ងាត់ SITE ដែលឃ្លាំមើលគេហទំព័រជីហាដ បាននិយាយថា វីដេអូនេះត្រូវបានបញ្ចេញកាលពីថ្ងៃសៅរ៍។ នៅក្នុងនោះ លោក al-Zawahri និយាយថា “ក្រុងយេរូសាឡឹម នឹងមិនផ្លាស់ប្តូរលទ្ធិឡើយ” ហើយលោកបានសរសើរ ការវាយលុករបស់ក្រុមអាល់កៃដា រួមទាំងការវាយប្រហារមួយដែលសំដៅលើកងទ័ពរុស្ស៊ីនៅប្រទេស ស៊ីរី កាលពីខែមករាផងដែរ។
SITE និយាយថា លោក al-Zawahri ក៏បានកត់សម្គាល់ផងដែរ អំពីការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានបន្ទាប់ពីសង្គ្រាមរយៈពេល ២០ ឆ្នាំ។ លោក al-Zawahri មិនបាននិយាយពីការចូលកាន់កាប់អាហ្វហ្គានីស្ថាននិងរដ្ឋធានីកាប៊ុលរបស់ តាលីបង់ កាលពីខែមុនទេ។

មានពាក្យចចាមអារាម ចាប់តាំងពីចុងឆ្នាំ ២០២០ ថា លោក al-Zawahri បានទទួលមរណភាពដោយសារជំងឺ។ ចាប់តាំងពីពេលនោះមក គ្មានវីដេអូឬភស្តុតាងបង្ហាញថាលោកនៅមានជីវិតនោះទេ ទើបតែមកដល់ថ្ងៃសៅរ៍នេះ។
សុន្ទរកថារបស់លោក Al-Zawahri ត្រូវបានថតក្នុងវីដេអូរយៈពេល ៦១ នាទីនិង ៣៧ វិនាទី ដែលផលិតដោយមូលនិធិ As-Sahab Media របស់ក្រុមនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមអាល់កៃដា បានប្រឈមមុខនឹងការប្រកួតប្រជែងក្នុងរង្វង់ក្រុមជីហាដពីសំណាក់ក្រុមរដ្ឋឥស្លាម ដែលជាគូប្រជែងរបស់ខ្លួន។ ISIS កាន់តែលេចធ្លោ ដោយដណ្តើមបានទឹកដីធំៗ នៅអ៊ីរ៉ាក់និងស៊ីរីក្នុងឆ្នាំ២០១៤ ហើយប្រកាសរដ្ឋកាលីហ្វ និងពង្រីកសាខាទៅប្រទេសជាច្រើននៅទូទាំងតំបន់។
រដ្ឋ កាលីហ្វ របស់ក្រុម ISIS ត្រូវបានកម្ទេច នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បើទោះបីជាក្រុមសកម្មប្រយុទ្ធរបស់ខ្លួន នៅតែសកម្មនិងធ្វើការវាយប្រហារក៏ដោយ។

គួរបញ្ជាក់ថា លោក Al-Zawahri ជាជនជាតិអេហ្ស៊ីប បានក្លាយជាមេដឹកនាំក្រុមអាល់កៃដា បន្ទាប់ពីលោក Osama bin Laden ត្រូវបានសម្លាប់ដោយអាមេរិកក្នុងប្រទេស ប៉ាគីស្ថាន នៅឆ្នាំ២០១១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ