ព័ត៌មានអន្ដរជាតិ
ក្រោយបំពេញទស្សនកិច្ចនៅ កម្ពុជា លោក វ៉ាង យី បន្តដំណើរទៅប្រទេសអាស៊ីអាគ្នេយ៍មួយទៀត
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយនៅម៉ោង៩ ព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកដោយលទ្ធផលជាវិជ្ជមាន ។

ក្រោយចប់បេសសកម្មនៅកម្ពុជា លោក វ៉ាង យី បានបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៣ ខែកញ្ញានេះ ។

បន្ទាប់ពីនោះលោក វ៉ាង យី នឹងហោះហើរទៅកាន់ទីក្រុងសេអ៊ូលនៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Chung Eui-yong និងប្រធានាធិបតីលោក Moon Jae-in ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទី ២ ហើយរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី មកកាន់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយចាប់ផ្ដើមដំណើរទស្សនកិច្ចដំបូងនៅប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ទី១០ ខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ