Connect with us

ព័ត៌មានអន្ដរជាតិ

រក​ឃើញ​កំហុស​អ្នក​បើក​ពេល​យន្តហោះ​ Air​ India​ Express​ ធ្លាក់​សម្លាប់​មនុស្ស​២១​នាក់​ឆ្នាំមុន

បានផុស

នៅ

ប្រហែល​ជា​កំហុស​របស់​អ្នក​បើក​ និង​មិន​បាន​គោរព​តាម​គោល​ការណ៍​សុវត្ថិភាព​​បណ្តាល​ឲ្យ​ធ្លាក់​យន្តហោះ Air India Express ​សម្លាប់​មនុស្ស​២១​នាក់​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​ក្លាយ​ជា​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ឥណ្ឌា​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​។ នេះ​បើ​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍។

យន្តហោះ Boeing 737 ដែល​ដឹក​ជន​ជាតិឥណ្ឌា​មាតុភូមិ​និវត្ត​វិញ​ពី​ការជាប់​គាំង​នៅ​ទី​ក្រុង​ Dubai ដោយ​សារ​វិបត្តិ​កូវីដ-១៩ បាន​រត់​ហួស​ផ្លូវ​ និង​​ធ្លាក់​នៅ​ពេល​កំពុង​ចុះ​ចត​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ Calicut នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Kerala ចំពេល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​សីហា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​មួយ​របស់​ការិយាល័យ​ស៊ើប​អង្កេត​គ្រោះ​ថ្នាក់​​យន្តហោះស្ថិត​ក្រោម​ក្រសួង​អាកាសចរណ៍​ស៊ីវិលបាន​ស៊ើប​អង្កេត​ពី​​គ្រោះ​ថ្នាក់​នេះ​បាន​និយាយ​ថា ៖«មូល​ហេតុ​​នៃ​គ្រោះ​ថ្នាក់​នេះ​​គឺ​ប្រហែល​ជា​បណ្តាល​មក​ពី​មិន​គោរព​តាម​នីតិវិធី​ប្រតិបត្តិការ​ស្តង់​ដារ​របស់​អ្នក​បើកបរ»។

ទី​ភ្នាក់​ងារ​បាន​និយាយ​នៅ​ក្នុង​របាយការណ័​ដែល​មាន​​២៥៧​ទំព័រ​​បាន​ចុះ​ផ្សាយ​បន្ទាប់​ពី​ស៊ើប​អង្កេត​រយៈ​ពេល​មួយ​ឆ្នាំ​ថា អ្នក​បើក​បាន​បន្តវិធី​សាស្ត្រ​គ្មាន​ស្ថេរភាព និង​ចុះ​ចត​ដោយ​នៅ​តំបន់​ប៉ះ​ទង្គិច ចុះ​ចត​​​ផ្លូវ​កាត់​ ជំនួស​ឲ្យ​ការ​រត់​ជុំ​វិញ។

ទី​ភ្នាក់​ងារ​បាន​និយាយ​ថា ការ​រត់​ជុំ​វិញ​គឺ​នីតិ​វិធីស្តង់ដារ​មួយ​ដែល​អ្នក​បើក​បានបោះ​បង់​ចោល​នៅ​ពេល​ប៉ុន​ប៉ង​ចុះ​ចត​​ ដូច្នេះ​​ប្រការ​នេះ​ចាត់​ទុក​ថា គ្មាន​សុវត្ថិភាព។ ពេល​នោះ​​​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​ចុះ​ចត​បាន​ស្នើ​ឲ្យ​រត់​ជុំ​វិញ​​ ក៏ប៉ុន្តែ​​អ្នក​បើក​បាន​បរាជ័យ​ធ្វើ​តាម ហើយ​​​អ្នក​ត្រួត​ពិនិត្យ​​ក៏​​បរាជ័យ​ក្នុង​​ការ​គ្រប់គ្រង និង​អនុវត្ត​តាម​បទ​បញ្ជា​ដែរ។

មែន​ទែន​ទៅ យន្តហោះ​នេះ​បាន​បរាជ័យ​ក្នុង​ការ​ប៉ុន​ប៉ង​ចុះ​ចត​ម្តង​ហើយ​មុន​ពេលវា​ហោះលើ​ផ្លូវ​រត់​ចម្ងាយ២៧០០​ម៉ែត្រ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៣២ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា៥២ នាទីutes មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម