Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិវៀតណាម ១៥នាក់ ប្រថុយជីវិត សំងំក្នុងរថយន្តក្លាស្សេ គេចប៉ុស្តិ៍ត្រួតពិនិត្យ កូវីដ

បានផុស

នៅ

ជនជាតិវៀតណាមចំនួន១៥នាក់ រួមទាំងក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានគេរកឃើញនៅខាងក្នុងរថយន្តក្លាស្សេមួយគ្រឿង បន្ទាប់ពីពួកគេ ព្យាយាមរត់គេចពីតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩។

ប្រទេសវៀតណាម កំពុងប្រយុទ្ធប្រឆាំងនឹងរលកទី៤ នៃវីរុសដ៏កាចសាហាវនេះ ចាប់តាំងពីខែមេសាមក ហើយមនុស្សរាប់លាននាក់កំពុងស្ថិតនៅក្រោមការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈការធ្វើដំណើរក្នុងស្រុកភាគច្រើនត្រូវបានហាមឃាត់។

Vietnamese fleeing virus found in refrigerated truck: media - RFI

កាលពីថ្ងៃអាទិត្យ ប៉ូលិសខេត្ត Binh Thuan បានរកឃើញមនុស្សមួយក្រុមមានគ្នា១៥នាក់ នៅខាងក្នុងរថយន្តមួយគ្រឿង ដែលបង្កឲ្យមានការសង្ស័យនៅពេលព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមេរោគ នៅតាមផ្លូវភាគខាងជើង។

របាយការណ៍បានឲ្យដឹងថា “ប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមនុស្ស ១៥ នាក់នៅខាងក្រោយរថយន្ត។ ពួកគេខ្លះបែកញើសនិងបង្ហាញរោគសញ្ញាដកដង្ហើមខ្លីៗ”។

អ្នកដំណើរម្នាក់និយាយថា ពួកគេបានសុំឲ្យអ្នកបើកបរបិទប្រព័ន្ធទូរទឹកកករបស់រថយន្ត ព្រោះវាត្រជាក់ពេក។

បុរសម្នាក់ដែលធ្វើដំណើរជាមួយកូនប្រុសអាយុ ៧ ឆ្នាំរបស់គាត់ បាននិយាយថា “យើងដឹងថា វាមានហានិភ័យធំណាស់ ហើយគ្រោះថ្នាក់បំផុតក្នុងការស្ថិតនៅក្នុងរថយន្តក្លាស្សេដែលបិទជិត ប៉ុន្តែយើងប្រឈមនឹងហានិភ័យខ្ពស់ជាងនេះ ប្រសិនបើយើងឆ្លងមេរោគ”។

ក្រុមនេះ បានធ្វើដំណើររាប់សិបគីឡូម៉ែត្រក្នុងរថយន្តចេញពីខេត្តឧស្សាហកម្ម Dong Nai ភាគខាងត្បូងដែលបានកត់ត្រាករណីឆ្លងកូវីដជាង ៣៥,០០០ករណីនិងមានអ្នកស្លាប់ចំនួន ៣២០នាក់។

ខេត្តនេះត្រូវបានបិទទាំងស្រុងចាប់តាំងពីដើមខែកក្កដាមក ហើយមន្ទីរពេទ្យបណ្តោះអាសន្នត្រូវបានបង្កើតឡើងដើម្បីព្យាបាលអ្នកជំងឺរាប់ម៉ឺននាក់។

ការធ្វើដំណើរក្នុងរថយន្តក្លាស្សេនេះ បានធ្វើឲ្យគេនឹកឃើញដល់ហេតុការណ៍កាលពីខែតុលាឆ្នាំ ២០១៩ នៅពេលបុរស ៣១ នាក់និងស្ត្រី ៨ នាក់មកពីប្រទេសវៀតណាម ត្រូវបានគេរកឃើញស្លាប់នៅក្នុងរថយន្តក្លាស្សេមួយគ្រឿង ជិតទីក្រុងឡុងដ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ រដ្ឋាភិបាលវៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ ដល់អាយុ២២ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ១២ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម