Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងដូសដំបូង បានកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត និងបង្កើនសុខភាពផ្លូវចិត្តឲ្យប្រសើរ

បានផុស

នៅ

អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងសារព័ត៌មាន PLOS ONE ថា មនុស្សពេញវ័យអាមេរិក ដែលចាក់វ៉ាក់សាំងនៅចន្លោះខែ ធ្នូ ឆ្នាំ ២០២០ ដល់ខែ មីនា ឆ្នាំ ២០២១ បានកាត់បន្ថយហានិភ័យនៃការធ្លាក់ទឹកចិត្ត និង​ថយចុះនៃជំងឺធ្លាក់ទឹកចិត្ត ១៥ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងដូសដំបូង បាន​កាត់បន្ថយ​ភាព​តប់ប្រមល់​ផ្លូវចិត្ត​ ដែល​បង្ហាញ​ថា​ ការបន្ថយ​ហានិភ័យ​សុខភាព​ និងភាព​តានតឹង” ។ នេះ​បើ​យោង​តាមអ្នកស្រាវជ្រាវនាំមុខ លោក Francisco Perez-Arce អ្នក​សេដ្ឋកិច្ច​នៅ​ទីក្រុងវ៉ាស៊ីនតោនឌីស៊ី​ ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​សង្គម ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ខាងត្បូង។

សម្រាប់​ការ​សិក្សា​នេះ​លោក Perez-Arce និង​សហការីរបស់​លោក​ បាន​ស្ទង់មតិ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ស្វែងយល់​ពីអាមេរិក​ ដែល​មានមនុស្ស​ពេញវ័យជាង ៨០០០ នាក់នៅទូទាំង​ប្រទេស​ចាប់ផ្ដើម​ទទួល​វ៉ាក់សាំង​នៅខែ ធ្នូ និង​បំពេញ​កម្រង​សំណួរ​ចំនួន ៤ ចំណុច ​អំពី​កម្រិត​នៃ​ការ​ថប់​បារម្ភ​ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់​ពួកគេ។

អ្នក​ស្រាវជ្រាវ​បានរកឃើញថា ​មនុស្សដែល​មិន​ចាក់វ៉ាក់សាំងនៅ​ខែ មីនា ទំនងជា​មាន​កម្រិត​នៃការ​ថប់​បារម្ភនិង​ជំងឺធ្លាក់ទឹកចិត្តខ្ពស់​ជាង អ្នកដែលទទួល​បានការ​ចាក់វ៉ាក់សាំងនៅដូសដំបូង។ លទ្ធផល​បានបង្ហាញថា ​តាមពិត​កម្រិត​ចាប់ផ្ដើម​ខុសគ្នា​ ដោយ​មនុស្ស​ដែល​មិន​ចាក់វ៉ាក់សាំង​ ទទួល​បាន​ការ​ថប់បារម្ភ​និង​អ្នក​ដែល​មាន​យ៉ាងហោចណាស់​មួយ​ដូស​ មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។

ដូច្នេះ​មាន​ភស្តុតាង​បង្ហាញ​ថា ​វ៉ាក់សាំង​ដូស​ដំបូង ​មិន​ថា​ជា​វ៉ាក់សាំង​ប្រភេទអី ​សុទ្ធតែ​អាច​ជួយ​កាត់បន្ថយ​ភាព​តប់ប្រមល់​ ការ​ថប់បារម្ភ​ ធ្លាក់​ទឹកចិត្ត​ និង​​បង្កើន​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ដុកទ័រ បង្ហាញពីរោគសញ្ញាកូវីដធ្លាក់ចូលក្នុងសួត​ ហើយអាចធ្ងន់ធ្ងរ

ចុចអាន៖វីរុសបំប្លែងខ្លួនមួយប្រភេទទៀតកំពុងរាលដាល និងអុកឡុកលើកដំបូងនៅ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម