Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកនេះ សៀងហៃ នឹងចាក់វ៉ាក់សាំងកូវីដដល់ក្មេងៗបរទេសអាយុ ១២ ឆ្នាំឡើងទៅ

បានផុស

នៅ

សៀងហៃនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំនៅក្នុងទីក្រុង ចាប់ពីម៉ោង ៨ យប់នៅថ្ងៃពុធស្អែកនេះ ។ នេះបើយោងតាមការិយាល័យរបស់ក្រុមការងារបង្ការ និងទប់ស្ដាត់ការរីករាលដាលជំងឹឆ្លងរបស់ទីក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងៗទាំងនេះអាចប្រើលិខិតឆ្លងដែន ឯកសារធ្វើដំណើរអន្តរជាតិ ឬវិញ្ញាបនបត្រអត្តសញ្ញាណ ដើម្បីធ្វើការកក់ការចាក់វ៉ាក់សាំងតាមរយៈប្រព័ន្ធអនឡាញ ។

ចំណែកព័ត៌មានពាក់ព័ន្ធរបស់ឪពុកម្ដាយ ឬអាណាព្យាបាលរួមទាំងឈ្មោះ វិញ្ញាបនបត្រ និងលេខទូរស័ព្ទគួរតែត្រូវបានផ្តល់ជូនក្នុងពេលដំណាលគ្នានេះ ។

ទន្ទឹមនោះ ក្មេងៗបរទេសទាំងនោះត្រូវអមដោយឪពុកម្ដាយ ឬអាណាព្យាបាលស្របច្បាប់ ហើយតម្រូវឲ្យចុះហត្ថលេខាយល់ព្រមពីពួកគេ មុនពេលចាក់វ៉ាក់សាំង ។

គួរបញ្ជាក់ថា កាលពីខែមិថុនាប្រទេសចិនបានអនុម័តការប្រើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតក្នុងស្រុករបស់ខ្លួនលើក្មេងៗដែលមានអាយុពី ៣ ទៅ ១៧ ឆ្នាំ ហើយមិនមានផលប៉ះពាល់ណាមួយត្រូវបានរាយការណ៍នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ មកដឹងទំហំទឹកប្រាក់សាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលលោក វ៉ាង យី ត្រៀមសម្ពោធពេលមក កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម