ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានអំពីការវាយប្រហារភេរវកម្ម នៅ អាស៊ីអាគ្នេយ៍
ជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសថៃ បានទទួលអ៊ីមែលព្រមាន អំពីការវាយប្រហារភេរវកម្មនៅអាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ការព្រមាននេះ បានផ្តល់ដំបូន្មានដល់ជនជាតិជប៉ុននៅប្រទេសចំនួន៦ ឲ្យចៀសឆ្ងាយពីកន្លែងសាសនា និងហ្វូងមនុស្ស។
ក្រសួងការបរទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មាន AP ថា ការព្រមាននេះគឺដោយសារតែមានហានិភ័យកើនឡើងខ្លាំង ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសថៃនិយាយថា ការព្រមាននេះមិនពាក់ព័ន្ធជាពិសេសជាមួយប្រទេសថៃទេ។
ស្ថានទូតជប៉ុន បានប្រាប់អាជ្ញាធរថៃថា ការជូនដំណឹងតាមអ៊ីមែលស្រដៀងគ្នានេះអំពីការវាយប្រហារភេរវកម្ម ក៏ត្រូវបានផ្ញើទៅជនជាតិជប៉ុននៅប្រទេសមីយ៉ាន់ម៉ា សិង្ហបុរីនិងម៉ាឡេស៊ីផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសត្រូវបានដកស្រង់សម្តីនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ ដោយនិយាយថា ក្រសួងការបរទេសជប៉ុន មិនបញ្ជាក់ពីប្រភពព័ត៌មានដែលនាំឲ្យខ្លួនឈានដល់ការចេញសេចក្តីជូនដំណឹងអំពីភេរវកម្ម ឬអំពីទីតាំងជាក់លាក់នៅក្នុងតំបន់ដែលការជូនដំណឹងនេះសំដៅទៅលើនោះទេ”។
ស្ថានទូតមិនអាចនិយាយកម្អិតអំពីសេចក្តីជូនដំណឹងនេះបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យកូវីដរបស់ មីយ៉ាន់ម៉ា មានទាំងអ្នកស្លាប់ និងរងរបួស

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ