ព័ត៌មានអន្ដរជាតិ
រកឃើញវ៉ាក់សាំង ខ្លាំងជាងគេ ប្រឆាំងកូវីដបំប្លែងខ្លួន Delta
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺមានប្រសិទ្ធភាពទប់ស្កាត់ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិង ការបញ្ជូនទៅសង្គ្រោះបន្ទាន់ ដែលបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួន Delta។ នេះបើយោងតាមការសិក្សារបស់សហរដ្ឋអាមេរិក។
ការស្រាវជ្រាវដែលប្រើទិន្នន័យជាតិ ក៏បានបង្ហាញផងដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំង Delta ជាងវ៉ាក់សាំង Pfizer និង Johnson & Johnson។

អ្នកនិពន្ធការសិក្សាលោក Shaun Grannis អនុប្រធានផ្នែកទិន្នន័យនិងវិភាគនៅវិទ្យាស្ថាន Regenstrief សហរដ្ឋអាមេរិក បាននិយាយថា “ទិន្នន័យជាក់ស្តែងទាំងនេះបង្ហាញថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការចូលមន្ទីរពេទ្យនិងការសង្គ្រោះបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ-១៩ ថ្វីបើមានវត្តមានវីរុសកូវីដបំប្លែងខ្លួនថ្មីក៏ដោយ”។
លោក Grannis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងចំពោះការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានសិទ្ធិកាត់បន្ថយជំងឺធ្ងន់ធ្ងរនិងជួយសម្រួលដល់ប្រព័ន្ធថែទាំសុខភាពរបស់យើង”។

អ្នកនិពន្ធបានកត់សម្គាល់ថា បណ្តាញ VISION របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានវិភាគលើអ្នកជំងឺជាង ៣២,០០០នាក់ មកពីរដ្ឋចំនួន៩ ក្នុងកំឡុងខែមិថុនា ខែកក្កដានិងសីហាឆ្នាំ ២០២១ នៅពេលវីរុសបំប្លែងខ្លួន Delta បានក្លាយជាមេរោគលេចធ្លោ។
នៅក្នុងកំឡុងពេលសិក្សានេះ វ៉ាក់សាំង Moderna មានប្រសិទ្ធភាព៩៥ភាគរយ ក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យ ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ចំណែកវ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨០ ភាគរយខណៈ Johnson & Johnson មានប្រសិទ្ធភាព ៦០ ភាគរយក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យ ក្នុងចំណោមមនុស្ស មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
នៅពេលនិយាយអំពីការទប់ស្កាត់ការបញ្ជូនទៅសង្គ្រោះបន្ទាន់វិញ ការវិភាគបានបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាព៩២ភាគរយ Pfizer មានប្រសិទ្ធភាព៧៧ភាគរយ ខណៈ Johnson & Johnson មានប្រសិទ្ធភាព៦៥ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ នេះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ប្រឆាំងកូវីដបំប្លែងខ្លួន Delta

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់