ព័ត៌មានអន្ដរជាតិ
បាតុករជាង៩០នាក់ ត្រូវចាប់ខ្លួនព្រោះតវ៉ាបិទផ្លូវធ្វើឲ្យស្ទះចរាចរណ៍នៅ អង់គ្លេស (មានវីដេអូ)
មនុស្សជាង៩០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមបាតុករតវ៉ាអំពីវិបត្តិអាកាសធាតុ បានបិទផ្លូវហាយវេ M25 ក្នុងអំឡុងពេលព្រឹកដែលមានចរាចរណ៍កកកុញ ដែលនាំឲ្យមានការកកស្ទះយ៉ាងធំធេង។

ក្រុម Insulate Britain បានអង្គុយធ្វើបាតុកម្ម នៅទីតាំងជាច្រើន ទូទាំងភាគអាគ្នេយ៍ប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទរួមមានទាំង Hertfordshire, Surrey, Kent និង Essex ផងដែរ។
អ្នកតវ៉ាប្រហែល ២០ នាក់ ត្រូវបានគេថតជាប់ កំពុងអង្គុយនៅចំកណ្តាល នៃផ្លូវប្រសព្វលេខ ២០ ក្នុងភូមិ Kings Langley នៃតំបន់ Hertfordshire។

ក៏មានសេចក្តីរាយការណ៍អំពីការធ្វើបាតុកម្មនៅចំណុចប្រសព្វលេខ ៣ ក្នុងតំបន់ Swanley, ចំណុចប្រសព្វលេខ ៦ នៅ Godstone, ចំណុចប្រសព្វលេខ ១៤ នៅ Heathrow, ចំណុចប្រសព្វលេខ៣០ នៅ Thurrock និងចំណុចប្រសព្វលេខ៣១ នៅ Lakeside/Purfleet ផងដែរ។
សរុបទៅ មនុស្ស ៩២ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ានេះ។

ក្រុម Insulate Britain កំពុងអំពាវនាវឲ្យរដ្ឋាភិបាលបន្តការងារ ការពារអង់គ្លេស ពីកម្តៅព្រះអាទិត្យ។
ក្រុមនេះបានសរសេរលើបណ្តាញ Twitter ថា “យើងកំពុងរំខានដល់ផ្លូវ M25។ ហេតុអ្វី? យើងកំពុងទាមទារឲ្យរដ្ឋាភិបាលនិងលោក BorisJohnson បង្កើតការងាររាប់សែនកន្លែង កាត់បន្ថយការបំភាយឧស្ម័ន និងជួយសង្គ្រោះជីវិតមនុស្ស”៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Independent
ចុចអាន៖ បុរសអូស្ត្រាលីត្រូវជាប់គុក ៨ ខែ ពីបទរៀបចំបាតុកម្មប្រឆាំងការបិទខ្ទប់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ