Connect with us

ព័ត៌មានអន្ដរជាតិ

មិន​ទាន់​ប្រកាស​រដ្ឋាភិបាល​ផ្លូវ​ការ​ផង​ មេដឹក​នាំ​តាលីបង់​ផ្ទុះជម្លោះធំ

បានផុស

នៅ

ជម្លោះ​ដ៏​ធំ​បាន​ផ្ទុះ​ឡើង​រវាង​មេ​ដឹក​នាំ​តាលីបង់​ជុំ​វិញ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​តាលីបង់​បាន​ប្រាប់​សារព័ត៌មាន BBC។

ពួក​គេ​បាន​និយាយ​ថា ជម្លោះ​រវាងសហ​ស្ថាបនិក​​​តាលីបង់​លោក Mullah​ Abdul​ Ghani​ Baradar និង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​មួយ​រូប​បាន​កើត​ឡើង​នៅ​វិមាន​ប្រធានាធិបតី។

មាន​របាយការណ៍​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ជួរ​ដឹក​នាំ​របស់​តាលីបង់ ចាប់​តាំង​ពី​លោក Baradar បាន​បាត់​មុខ​ពីសាធារណៈ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ ករណី​ទាំង​នេះ​ត្រូវ​បាន​បដិសេធ​។

លោក Baradar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាលីបង់​បាន​កាន់​កាប់​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​មុន និង​​បាន​​ប្រកាស​ប្រទេស​នេះ​ជា«អ៉ីស្លាម​អេមីរ៉ាត»​។ គណៈ​រដ្ឋ​មន្ត្រី​បណ្តោះ​អាសន្ន​ថ្មី​របស់​ពួក​គេ​ជា​​បុរសទាំង​អស់​ និង​​តែង​តាំង​សុទ្ធ​​តែ​ឥស្សរជន​តាលីបង់​ជាន់​ខ្ពស់។ អ្នក​ខ្លះជា​អ្នក​ល្បី​ល្បាញ​ខាង​ការ​វាយ​ប្រហារ​លើ​កម្លាំងទ័ព​អាមេរិក​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ។

ប្រភព​ពី​តាលីបង់​ម្នាក់​បាននិយាយ​ថា សហស្ថាបនិក​តាលីបង់​លោក Baradar និង​លោក Khalil ur-Rahman Haqqani ដែល​ជា​រដ្ឋ​មន្ត្រីក្រសួង​ជន​ភៀស​ខ្លួន​ និង​ជា​បុគ្គល​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​បណ្តាញ​សកម្ម​ប្រយុទ្ធ Haqqani បាន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​ពាក្យ​សំដី​ខ្លាំង​ៗ និង​ធ្ងន់​ៗ ខណៈ​អ្នក​គាំទ្រ​របស់​ពួក​គេ​ក៏​បាន​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្បែរ​នោះ​ដែរ។

សមាជិក​តាលីបង់​ម្នាក់​នៅ​ប្រទេស​កាតារ និង​ជា​បុគ្គល​ម្នាក់​ដែល​ទាក់ទង​ជា​មួយ​អ្នក​ទាំង​នោះក៏​បាន​បញ្ជាក់​ថា​ ជម្លោះ​មួយ​បាន​កើត​មានពិត​ប្រាកដ​មែន​កាល​ពី​ចុង​សប្តាហ៍​មុន។

ប្រភពបាន​និយាយ​ថា ជម្លោះ​បាន​ផ្ទុះ​ឡើង​ដោយ​សារ​តែ​លោក Baradar ដែល​​​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ថ្មី មិន​សប្បាយ​ចិត្ត​អំពី​រចនា​សម្ព័ន្ធ​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ពួក​គេ។

វា​ត្រូវ​​បាន​គេ​និយាយ​ថា ជម្លោះនោះ​បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​ប្រកាន់​យក​គុណ​សម្បត្តិ​​រៀង​ៗ​ខ្លួន​ជុំ​វិញ​ជ័យជម្នះ​លើ​ប្រទេស​អាហ្វហ្គានីស្ថាន។

តាម​សេចក្តី​រាយការណ៍ លោក Baradar ត្រូវ​បាន​គេជឿ​ថា ការ​ផ្តោត​សំខាន់​​​​​លើ​ចំណង​ការ​ទូត​ដែល​អនុវត្ត​ដោយ​​លោក​ផ្ទាល់​ ប៉ុន្តែ​សមាជិកបណ្តាញ​​សកម្ម​ប្រយុទ្ធ Haqqani ដែល​គ្រប់​គ្រង​ដោយ​ឥស្សរជន​តាលីបង់​លេច​ធ្លោ​បំផុត​ម្នាក់ និងអ្នក​គាំទ្រ​របស់​ពួក​គេ​និយាយ​ថា វាសម្រេច​បាន​ជោគជ័យ​ដោយ​សារ​តែ​ការ​ប្រយុទ្ធ។

លោក Baradar ជា​មេ​ដឹក​នាំ​តាលីបង់​ទី​១​ដែល​បាន​ទំនាក់​ទំនង​ការ​ទូត​ផ្ទាល់​ជា​មួយ​ប្រធានាធិបតី​អាមេរិក​ម្នាក់​​ពោល​គឺ​បាន​ជជែក​គ្នា​តាម​ទូរសព្ទ​ជា​មួយ​លោក ដូណាល់ ត្រាំ​ កាល​ពី​ឆ្នាំ​២០២០។ ទំនាក់ទំនង​នោះ​ហើយ​បាន​ជា​ឈាន​ដល់កិច្ច​ព្រមព្រៀង​ក្រុង​ដូហា​ដែល​លោក​បាន​ចុះ​ហត្ថលេខា​សម្រាប់​ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ក្នុង​នាម​ជាតាលីបង់។

ទោះ​ជា​យ៉ាង​ណា បណ្តាញ​សកម្ម​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា Haqqani មិន​យល់​ស្របឡើយ​ដោយ​បាន​អះ​អាងថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​​ជាច្រើន​ឆ្នាំ​កន្លង​មក​ប្រឆាំង​នឹង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​​ និង​កម្លាំង​ទ័ព​លោក​ខាង​លិច​ទើប​បាន​ឈាន​ដល់​ជ័យជម្នះ​លើ​ប្រទេស​ទាំង​ស្រុង៕

អត្ថបទ​ជា​ច្រើនពាក់​ព័ន្ធ​នឹង​តាលីបង់ សូមចុចក្រុម​តាលីបង់

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម