ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រិយ៍ Elizabeth ផ្ញើព្រះរាជសារអបអរពលរដ្ឋកូរ៉េខាងជើងក្នុងទិវាជាតិ
ព្រះមហាក្សត្រិយ៍ចក្រភពអង់គ្លេស Queen Elizabeth បានផ្ញើព្រះរាជសារដើម្បីអបអរសាទរដល់ប្រជាជននៃប្រទេសកូរ៉េខាងជើងនៅក្នុងឱកាសទិវាជាតិរបស់ពួកគេ។ នេះបើតាមអ្នកនាំពាក្យព្រះបរមរាជវាំង Buckingham Palace បានបញ្ជាក់។
អ្នកនាំពាក្យព្រះបរមរាជវាំងបាននិយាយថា ព្រះរាជសារអបអរសាទរត្រូវបានផ្ញើទៅក្នុងនាមមហាក្សត្រិយ៍ដោយការិយាល័យអភិវឌ្ឍ និង Commonwealth (FCDO) របស់ចក្រភពអង់គ្លេស។

អ្នកនាំពាក្យនិយាយថា នេះជាការប្រតិបត្តិស្តង់ដារចំពោះទិវាជាតិរបស់ប្រទេសផ្សេងៗនៅទូទាំងពិភពលោក។ «ព្រះមហាក្សត្រិយ៍ក្នុងគ្រប់ទំនាក់ទំនងជាមួយប្រមុខដឹកនាំរដ្ឋនានាធ្វើសកម្មភាពតាមដំបូន្មានរបស់ FCDO»។
អ្នកនាំពាក្យបន្ថែមថា ៖«ដូចឆ្នាំមុនៗអីចឹង ព្រះមហាក្សត្រិយ៍បានផ្ញើព្រះរាជសារទៅប្រជាជនកូរ៉េខាងជើងដើម្បីអបអរសាទរក្នុងឱកាសទិវាជាតិរបស់ពួកគេ»។
ប្រទេសកូរ៉េខាងជើងបានប្រារព្ធទិវាជាតិរបស់ខ្លួនលើកទី៧៣នៃការបង្កើតនៅថ្ងៃទី៩ ខែកញ្ញា។ ទិវាជាតិនេះត្រូវបានគេមើលឃើញពីកម្មវិធីព្យុះហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង។ មេដឹកនាំលោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅវេទិកានៅទីលានគីម អ៊ីល ស៊ុង និងបានលើកដៃអបអរដល់មហាជនរបស់ខ្លួន ប៉ុន្តែមិនមានថ្លែងសុន្ទរកថាអ្វីឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ