ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយអាមេរិកតម្លៃ ២ ពាន់លានដុល្លារ ខូចម៉ាស៊ីនអំឡុងពេលហោះហើរ
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយតម្លៃ ២ ពាន់លានដុល្លារធុន B2 Spirit ដែលជាអាវុធមួយក្នុងចំណោមអាវុធដ៏សាហាវបំផុតនៅក្នុងឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក ត្រូវរងការខូចខាតបន្ទាប់ពីការចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri។

អ្នកបើកយន្តហោះ ត្រូវបង្ខំចិត្តចុះចត បន្ទាប់ពីខូចម៉ាស៊ីន ពេលហោះហើរ អំឡុងការហ្វឹកហាត់តាមទម្លាប់។ គ្មាននរណាម្នាក់រងរបួសទេ ហើយមិនមានភ្លើងឆេះឡើយនៅពេលយន្តហោះចុះចត។
ឧបទ្ទវហេតុដែលទាក់ទងនឹងយន្តហោះបំបាំងកាយ B2 បានកើតឡើងនៅម៉ោងប្រហែល ១២:៣០ នាទីរំលងអធ្រាត្រ ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានដាក់ការរឹតត្បិតហោះហើរបណ្តោះអាសន្នក្នុងរង្វង់ ៦ ម៉ាលយ៍ នៅគ្រប់ទិសដៅទាំងអស់និងរយៈកម្ពស់ ៨ពាន់ហ្វីតពីដី។

FAA និយាយថា ការរឹតត្បិតនេះ នឹងអនុញ្ញាតឲ្យផ្តល់នូវបរិយាកាសសុវត្ថិភាព សម្រាប់ការស៊ើបអង្កេតអំពីគ្រោះថ្នាក់ ហើយនឹងត្រូវដកវិញនៅម៉ោង ៨ យប់ថ្ងៃទី ១៧ ខែកញ្ញា។
គួរបញ្ជាក់ថា មានយន្តហោះទម្លាក់គ្រាប់បែក B2 ត្រឹមតែ ២១ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិត ហើយនៅសល់តែ២០គ្រឿងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់នៅកោះ Guam ក្នុងឆ្នាំ២០០៨។

គេមិនទាន់ដឹងនៅឡើយទេថាតើ យន្តហោះបំបាំងកាយ B2 នៅមូលដ្ឋាន Whiteman មានការខូចខាតកម្រិតណា។ យោងតាម ទូរទស្សន៍ KMBC បានឲ្យដឹងថា យន្តហោះនេះត្រូវបានដាក់នៅមូលដ្ឋាននោះ ចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក កំពុងបញ្ជូនយន្តហោះចម្បាំង F-22 ច្រើនគ្រឿងទៅតំបន់ប៉ាស៊ីហ្វិក ជាសារផ្ញើទៅ ចិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ