ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ចេញសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែកពីបរទេស ក្នុងរឿងនយោបាយ
អំណាចថ្មី ដើម្បីទប់ទល់នឹងការប៉ុនប៉ងរបស់បរទេស ក្នុងការជះឥទ្ធិពលដល់នយោបាយក្នុងស្រុក, ញុះញង់ឲ្យមានភាពតានតឹងក្នុងសង្គមឬការផ្លាស់ប្តូរការសម្រេចចិត្តសំខាន់ៗរបស់ជាតិ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលណែនាំក្នុងសភាសិង្ហបុរីកាលពីម្សិលមិញ។
សេចក្តីព្រាងច្បាប់អន្តរាគមន៍បរទេស នឹងផ្តល់ឲ្យរដ្ឋាភិបាលនូវ វិធីសាស្រ្តជាច្រើនដើម្បីប្រឆាំងនឹងតួអង្គបង្កអរិភាព។

ទាំងនេះ រួមបញ្ចូលទាំងអំណាចដើម្បីបង្ខំឲ្យអ្នកផ្តល់សេវាកម្មអ៊ីនធើណិតនិងបណ្តាញសង្គម បង្ហាញព័ត៌មានអំពីអ្នកប្រើប្រាស់ ដកមាតិកាអនឡាញ និងបិទគណនីអ្នកប្រើប្រាស់ផងដែរ។
ក្រសួងមហាផ្ទៃ (MHA) និយាយថា សេចក្តីព្រាងច្បាប់នេះ នឹងពង្រឹងសមត្ថភាពរបស់ប្រទេសសិង្ហបុរី ក្នុងការការពារ រកឃើញនិងបង្អាក់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងនយោបាយក្នុងស្រុករបស់ខ្លួន។ ឧទាហរណ៍ ការជ្រៀតជ្រែកអាចត្រូវបានធ្វើឡើងតាមរយៈយុទ្ធនាការព័ត៌មានអរិភាព និងការប្រើប្រាស់តំណាងក្នុងតំបន់។
បុគ្គលនិងក្រុមដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការនយោបាយរបស់សិង្ហបុរី នឹងត្រូវចាត់តាំងជាបុគ្គលមានសារៈសំខាន់ផ្នែកនយោបាយ (PSP) ហើយនឹងត្រូវចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យនៃការជ្រៀតជ្រែកពីបរទេស។

សេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឲ្យគណបក្សនយោបាយ អ្នកនយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោតនិងភ្នាក់ងាររៀបចំការបោះឆ្នោត ប្រកាសអំពីការជាប់ពាក់ព័ន្ធបរទេស។
ក្រសួងបានកត់សម្គាល់ថា ការជ្រៀតជ្រែកពីបរទេសនិងយុទ្ធនាការព័ត៌មានអរិភាព បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនយោបាយ និងសន្តិសុខជាតិរបស់សិង្ហបុរី។
តួអង្គបរទេស អាចស្វែងរកការបំភាន់ជនជាតិសិង្ហបុរីលើបញ្ហានយោបាយ, បង្កឲ្យមានការខ្វែងគំនិតគ្នានិងភាពមិនចុះសម្រុង ដោយបង្កើតបញ្ហាចម្រូងចម្រាសដូចជាពូជសាសន៍ និងសាសនាឬព្យាយាមធ្វើឲ្យខូចទំនុកចិត្តនិងការជឿជាក់លើស្ថាប័នសាធារណៈ។
MHA បន្ថែមថា សិង្ហបុរីងាយរងគ្រោះចំពោះឥទ្ធិពលបែបនេះ ដោយសារសង្គមបើកចំហនិងមានទំនាក់ទំនងឌីជីថលខ្ពស់។

ច្បាប់ដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលទទួលបានព័ត៌មានអំពីប្រតិបត្តិការជ្រៀតជ្រែកពីបរទេស ការពារទំនាក់ទំនងតាមអ៊ីនធើណិតដែលបង្កគ្រោះថ្នាក់ និងរារាំងឬទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃសកម្មភាពបែបនេះ។
អាជ្ញាធរក៏អាចកំណត់បុគ្គលឬអង្គភាព ដែលអាចក្លាយជាគោលដៅនៃឥទ្ធិពលបរទេស បង្ខំពួកគេឲ្យបញ្ចេញព័ត៌មានពាក់ព័ន្ធជាទៀងទាត់ និងទទួលបានព័ត៌មានអំពីប្រតិបត្តិការជ្រៀតជ្រែកពីបរទេសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ