ព័ត៌មានអន្ដរជាតិ
មិនឲ្យចាញ់គ្នាឡើយ កូរ៉េខាងត្បូង បញ្ចេញសមត្ថភាពបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹកឌឺ កូរ៉េខាងជើង វិញ
ការិយាល័យលោកប្រធានាធិបតី Moon Jae-in បានបញ្ជាក់ថា កូរ៉េខាងត្បូងបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកនៅថ្ងៃទី ១៥ ខែកញ្ញានេះ ហើយបច្ចុប្បន្នប្រទេសនេះគឺជាប្រទេសទី ៧ នៅលើពិភពលោកដែលមានបច្ចេកវិទ្យាបែបនេះ ។

ទន្ទឹមនោះ សេតវិមានកូរ៉េខាងត្បូងបានបន្ថែមថា មីស៊ីលនេះត្រូវបានបាញ់ចេញពីក្រោមទឹកពីនាវាមុជទឹក Ahn Chang-ho ។ មីស៊ីលនេះអាចបាញ់ចំគោលដៅរបស់ខ្លួនដោយជោគជ័យនៅក្នុងការសាកល្បងនេះ ។
ស្របពេលជាមួយគ្នានេះ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូងក៏កើតឡើង ចំពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ២ គ្រាប់នៅព្រឹកថ្ងៃនេះ ដោយបាញ់ចំតំបន់មួយក្បែរសមុទ្រជប៉ុន ។

បន្ថែមពីនេះវាក៏កើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីខែឧសភាបានដកការរឹតត្បិតរយៈពេល ៤២ ឆ្នាំលើកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង ដោយអនុញ្ញាតឲ្យទីក្រុងសេអ៊ូលអភិវឌ្ឍមីស៊ីលផ្លោង ដែលអាចបាញ់ដល់គោលដៅឆ្ងាយពីឧបទ្វីបកូរ៉េ ។
ចំណែកនៅឆ្នាំ ២០១៧ លោកប្រធានាធិបតី Moon Jae-in និងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមដកការកំណត់ទម្ងន់ក្បាលគ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំកំពូលទ្វេភាគី ខណៈក៏មានការពិនិត្យឡើងវិញមួយទៀតត្រូវបានធ្វើឡើងផងដែរនៅឆ្នាំ ២០២០ ដើម្បីអនុញ្ញាតឲ្យមានការអភិវឌ្ឍរ៉ុកកែតដើរដោយថាមពលឥន្ធនៈទៅកាន់អវកាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ទើបសាកល្បងជោគជ័យមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ពេលនេះ កូរ៉េខាងជើង បាញ់មួយគ្រាប់ទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ