ព័ត៌មានអន្ដរជាតិ
អាមេរិកជម្លៀសយោធា និងជនស៊ីវិល អាហ្វហ្គានីស្ថាន ជិត ៥០០ នាក់ចេញពី អ៊ូសបេគីស្ថាន
សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានជម្លៀស យោធានិងជនស៊ីវិលអាហ្វហ្គានីស្ថានជិត ៥០០ នាក់ចេញពីប្រទេស អ៊ូសបេគីស្ថាន ខណៈប្រទេសអតីតសូវៀតមួយនេះ បានប្រកាសថា បច្ចុប្បន្ន គ្មានជនភៀសខ្លួនអាហ្វហ្គានីស្ថានណាម្នាក់នៅលើទឹកដីរបស់ខ្លួន នោះទេ។
ប៉ុន្មានថ្ងៃមុនក្រុមតាលីបង់ដណ្តើមបានទីក្រុងកាប៊ុល បានបណ្តាលឲ្យមានភាពច្របូកច្របល់នៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន គឺ អ៊ូសបេគីស្ថាននិងតាជីគីស្ថាន ខណៈទាហានស្មោះត្រង់នឹងរដ្ឋាភិបាលដែលដួលរលំ បានរត់គេចខ្លួនពីព្រំដែន តាមយន្តហោះយោធា។

អ៊ូសបេគីស្ថាន ភាគច្រើនមិនបានធ្វើអត្ថាធិប្បាយអំពីចំនួននិងឋានៈរបស់ជនភៀសខ្លួនទេ ព្រោះប្រជាជាតិមួយនេះ ចង់បណ្តុះទំនាក់ទំនងជាមួយក្រុមតាលីបង់។
ប៉ុន្តែអ្នកនាំពាក្យស្ថានទូតអាមេរិកម្នាក់បានប្រាប់ AFP កាលពីថ្ងៃអង្គារថា ខ្លួនបានជម្លៀសយោធានិងជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន ៤៩៤ នាក់ ចេញពីអាកាសយានដ្ឋាន Termez ភាគខាងត្បូងប្រទេសអ៊ូសបេគីស្ថាន ដោយមានជំនួយពីរដ្ឋាភិបាលអ៊ូសបេគីស្ថាន។

ដោយមិនបញ្ជាក់អំពីទិសដៅចុងក្រោយរបស់ជនភៀសខ្លួន អ្នកនាំពាក្យដដែលបានប្រាប់ AFP តាមទូរស័ព្ទថា “ការជម្លៀស ត្រូវបានបញ្ចប់នៅថ្ងៃទី ១២-១៣ ខែកញ្ញា”។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ូសបេគីស្ថានលោក Yusup Kabulzhanov កាលពីថ្ងៃចន្ទ បានបញ្ជាក់អំពីការជម្លៀសនេះ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មានឯកជន។
លោកនិយាយថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានទាំងអស់ បានចាកចេញពីទឹកដីអ៊ូសបេគីស្ថានរួចទៅហើយ ប៉ុន្តែមិនផ្តល់តួលេខទេ។

បុគ្គលិកម្នាក់នៅស្ថានទូតអាហ្វហ្គានីស្ថានបានប្រាប់ AFP កាលពីខែមុនថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ទៅ ១,៥០០ នាក់ប្រហែលជាបានឆ្លងចូលទៅក្នុងប្រទេសអ៊ូសបេគីស្ថានដោយខុសច្បាប់ បន្ទាប់ពីក្រុមតាលីបង់ គ្រប់គ្រងតំបន់ Mazar-i-Sharif ដែលជាបន្ទាយភាគខាងជើង កាលពីពាក់កណ្តាលខែសីហា ហើយបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទីក្រុងកាប៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយស្តីពីជនភៀសខ្លួនកាលពីខែសីហា អ៊ូសបេគីស្ថានបាននិយាយថា ខ្លួនបានបញ្ជូនមនុស្សចំនួន ១៥០ នាក់ទៅអាហ្វហ្គានីស្ថានវិញ តាមសំណើរបស់ពួកគេ និងបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ក្នុងការធានាសុវត្ថិភាពរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ អភិបាល ខេត្ត តាលីបង់ ម្នាក់ ផ្តាំទៅ លោក ខាង លិច មក វិញ ជាមួយលុយ មិនមែនអាវុធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ