Connect with us

ព័ត៌មានអន្ដរជាតិ

បច្ចេកវិទ្យាថ្មី កូរ៉េខាងជើង សមយុទ្ធបាញ់មីស៊ីលទើបបង្កើតថ្មីចេញពីរថភ្លើង

បានផុស

នៅ

សារព័ត៌មានកូរ៉េខាងជើងមួយនិយាយថា យោធារបស់ប្រទេសនេះបានបាញ់សាកល្បងមីស៊ីលចេញពីរថភ្លើងកាលពីព្រឹកថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកំពុងកាន់អំណាចបាននិយាយថា មីស៊ីលល្បឿនលឿន MRM ដែលទើបបង្កើតថ្មីបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត ។

រូបថតដែលភ្ជាប់ជាមួយរបាយការណ៍បង្ហាញពីមីស៊ីលហោះចេញពីរថភ្លើងនៅលើផ្លូវដែក ជាមួយនឹងបំពង់ផ្សែងដ៏ធំ ។ កាសែតនេះមិនបាននិយាយថា មីស៊ីលប្រភេទណាដែលត្រូវបានគេបាញ់នោះទេ ។

កាសែតនេះនិយាយថា សមយុទ្ធនេះបានធ្វើឡើងនៅតំបន់ភ្នំមួយភាគកណ្តាលប្រទេសកូរ៉េខាងជើង ហើយមីស៊ីលនេះបានបាញ់ចំគោលដៅនៅសមុទ្រជប៉ុនចម្ងាយ ៨០០ គីឡូម៉ែត្រ ។

ជាចុងក្រោយកាសែតនេះមិនបាននិយាយថា តើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងសមយុទ្ធនេះដែរឬយ៉ាងណានោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទើបសាកល្បងជោគជ័យមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ពេលនេះ កូរ៉េខាងជើង បាញ់មួយគ្រាប់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម