ព័ត៌មានអន្ដរជាតិ
ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ
ប្រទេសជប៉ុនបានរកឃើញសារធាតុកខ្វក់បន្ថែមទៀត នៅក្នុងដបវ៉ាក់សាំង ប៉ុន្តែលើកនេះគឺជារបស់ក្រុមហ៊ុន Pfizer នៅមណ្ឌលចាក់ថ្នាំបង្ការក្នុងទីក្រុងចំនួន៣ ដែលជាហេតុជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ស្នើសុំឲ្យក្រុមហ៊ុន បើកការស៊ើបអង្កេតជាបន្ទាន់។

ទីភ្នាក់ងារសារព័ត៌មាន Japan Times បានរាយការណ៍កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ថា មន្ត្រីនៅមណ្ឌលចាក់ថ្នាំបង្ការក្នុងខេត្ត Kanagawa ក្បែរទីក្រុងតូក្យូ និងខេត្ត Osaka ភាគខាងលិចប្រទេសជប៉ុន បានរកឃើញសារធាតុកខ្វក់នៅក្នុងដបវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ដែលមិនទាន់បើកចំនួន៥ដប។
សារធាតុកខ្វក់នោះ គឺជាបំណែកពណ៌សអណ្តែត ហើយដបចំនួន៣ ត្រូវបានរកឃើញនៅមណ្ឌលចាក់ថ្នាំបង្ការទីក្រុង Sagamihara ក្នុងខេត្ត Kanagawa ចន្លោះថ្ងៃសៅរ៍ដល់ថ្ងៃអង្គារ ខណៈដបមួយទៀត ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យនៅទីក្រុង Kamakura ក្នុងខេត្ត Kanagawa ចំណែកដបចុងក្រោយ ត្រូវបានរកឃើញនៅទីក្រុង Sakai ក្នុងខេត្ត Osaka កាលពីថ្ងៃអង្គារ។

មន្រ្តីនៅក្នុងទីក្រុងទាំងបី និយាយថា ពួកគេបានអំពាវនាវឲ្យក្រុមហ៊ុន Pfizer វិភាគលើសារធាតុកខ្វក់ទាំងនេះ។
គួរបញ្ជាក់ថា កាលពីខែសីហាថ្មីៗនេះ ក្រសួងសុខាភិបាលជប៉ុន បានផ្អាកវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ប្រហែល ៦៣ លានដូស បន្ទាប់ពីរកឃើញសារធាតុកខ្វក់ពណ៌ខ្មៅ នៅក្នុងដបវ៉ាក់សាំងជាច្រើន។

ក្រោយមក ក្រុមហ៊ុន Moderna បានបញ្ជាក់ថា សារធាតុនោះ គឺជាភាគល្អិតនៃដែកអ៊ីណុកហើយបានបញ្ជាក់ម្តងហើយម្តងទៀតថា វាមិនបង្កគ្រោះថ្នាក់ដល់អ្នកទទួលវ៉ាក់សាំងក៏ដោយ។
ក៏ប៉ុន្តែ ប្រទេសជប៉ុន បានអះអាងថា ជនជាតិរបស់ខ្លួនចំនួន៣នាក់ហើយ បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដែលមានផ្ទុកសារធាតុទាំងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thairath
ចុចអាន៖ ជប៉ុន មានអ្នកស្លាប់ថែមទៀត បន្ទាប់ពីចាក់វ៉ាក់សាំង Moderna

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង