ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រកាសចំណាយថវិការាប់ពាន់លានដុល្លារបន្ថែមលើវិស័យការពារជាតិ ដើម្បីទប់ទល់ការគំរាមកំហែងពី ចិន
នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានប្រកាសពីគម្រោងចំណាយថវិកាបន្ថែមចំនួន ២៤០ ពាន់លានដុល្លារតៃវ៉ាន់ (ស្មើនឹង ៨.៦៩ ពាន់លានដុល្លារអាមេរិក) លើវិស័យការពារជាតិរួមទាំងមីស៊ីលថ្មីផងដែរក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ដោយព្រមានពីតម្រូវការបន្ទាន់ក្នុងការធ្វើទំនើបកម្មអាវុធ ខណៈកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរ ពីប្រទេសជិតខាងដ៏ធំរបស់ខ្លួនគឺចិន ។
កញ្ចប់ថវិកាដែលលើសពីផែនការយោធាឆ្នាំ ២០២២ ដែលមានចំនួន ៤៧១.៧ ពាន់លានដុល្លារតៃវ៉ាន់ នៅតែត្រូវអនុម័តដោយសភារបស់តៃវ៉ាន់ ។
ទន្ទឹមនោះព័ត៌មាននេះកើតឡើង បន្ទាប់ពីមានរបាយការណ៍កាលពីថ្ងៃពុធថា កងទ័ពអាកាសតៃវ៉ាន់បានផ្តល់ថវិកាចំនួន ៣៣ ពាន់លានដុល្លារតៃវ៉ាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានរបស់ខ្លួន ក៏ដូចជាជួសជុលផ្លូវរត់របស់យន្តហោះ និងផលិតមីស៊ីលជាដើម ។
ចំណែកក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់ពួកគេថា “ចិនបានបន្តវិនិយោគយ៉ាងច្រើនក្នុងថវិកាការពារជាតិ ហើយកម្លាំងយោធារបស់ពួកគេបានកើនឡើងយ៉ាងឆាប់រហ័ស ហើយពួកគេក៏បានបញ្ជូនយន្តហោះ និងនាវាជាញឹកញាប់ដើម្បីលុកលុយ និងយាយីដល់ដែនសមុទ្រ និងដែនអាកាសរបស់យើង” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសត្រូវ យោធារបស់ប្រទេសនេះបានចូលរួមយ៉ាងសកម្មក្នុងការងារកសាង និងរៀបចំយោធា ហើយវាជាការបន្ទាន់ដើម្បីទទួលបានអាវុធ និងឧបករណ៍ផលិតទ្រង់ទ្រាយធំដែលមានភាពចាស់ទុំ និងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី” ។
ជាចុងក្រោយក្រសួងការពារជាតិបានសន្និដ្ឋានថា តៃវ៉ាន់មានគម្រោងទិញមីស៊ីល និងនាវាចម្បាំងរួមជាមួយឧបករណ៍យោធាទំនើបៗផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Taiwan News
ចុចអាន ៖ រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ជើងហោះហើររបស់ ហុងកុង រងការគំរាមបំផ្ទុះគ្រាប់បែកដល់ទៅ ២ លើក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ