Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ប្រគល់មាសសុទ្ធ និងលុយរាប់លានដុល្លារទៅឲ្យធនាគារកណ្តាល អាហ្វហ្គានីស្ថាន

បានផុស

នៅ

សេចក្តីថ្លែងការណ៍របស់ធនាគារមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមតាលីបង់បានប្រគល់សាច់ប្រាក់ប្រហែល ១២.៣ លានដុល្លារអាមេរិក និងមាសសុទ្ធមួយចំនួនទៅឲ្យធនាគារ Da Afghanistan (DAB) ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាច់ប្រាក់ និងមាសដែលរកបានពីផ្ទះរបស់អតីតមន្រ្តីរដ្ឋបាល និងការិយាល័យក្នុងស្រុករបស់ទីភ្នាក់ងារចារកម្មអតីតរដ្ឋាភិបាល ត្រូវបានប្រគល់ជូនរតនាគាររបស់ធនាគារ Da Afghanistan វិញ ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា “ការប្រគល់ទ្រព្យសម្បត្តិទៅឲ្យរតនាគារជាតិដោយមន្រ្តីនៃចក្រភពឥស្លាមអាហ្វហ្គានីស្ថាន បានបង្ហាញពីតម្លាភាពនៃការប្តេជ្ញាចិត្តរបស់ពួកគេ” ។

គួរបញ្ជាក់ថា បន្ទាប់ពីបានកាន់កាប់រដ្ឋធានីកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលចាំផ្ទះនៅថ្ងៃទី ៧ ខែកញ្ញា ដោយតែងតាំងរដ្ឋមន្ត្រីស្តីទីជាច្រើននាក់ និងទេសាភិបាលស្តីទីម្នាក់ទៅធនាគារកណ្តាលអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ក្រុមបាល់ទាត់នារី ជម្រើសជាតិអាហ្វហ្គានីស្ថាន រត់ភៀសខ្លួនទៅ ប៉ាគីស្ថាន ក្រោយតាលីបង់ គំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម