ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល
ការជជែកវែកញែកបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាអំពីរបៀបនិងពេលវេលាដើម្បីសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលម្នាក់ដែលទីក្រុងតេអេរ៉ង់ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ីស្រាអែល។

ពីរថ្ងៃបន្ទាប់ពីលោក Mohsen Fakhrizadeh បានទទួលមរណភាព សភាបានទាមទារឲ្យបញ្ឈប់ការធ្វើអធិការកិច្ចជាអន្តរជាតិលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ខណៈមន្ត្រីជាន់ខ្ពស់មួយរូបបានណែនាំថា អ៊ីរ៉ង់គួរតែចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធជាសកល។
ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ជាធម្មតាជាអ្នកដោះស្រាយសេចក្តីសម្រេចទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសហើយសេចក្តីព្រាងច្បាប់សភាត្រូវតែអនុម័តដោយក្រុមប្រឹក្សាអាណាព្យាបាលដ៏មានឥទ្ធិពល។

លោកប្រធានាធិបតី Hassan Rouhani បានសង្កត់ធ្ងន់ថា ប្រទេសនឹងធ្វើការសងសឹកតាមពេលវេលាកំណត់ហើយមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់ឡើយ។
សាកសពរបស់អ្នកវិទ្យាសាស្ត្រ Fakhrizadeh ត្រូវបានគេយកទៅធ្វើពិធីមួយកាលពីថ្ងៃអាទិត្យនៅទីសក្ការៈបូជាដ៏សំខាន់មួយក្នុងទីក្រុងបរិសុទ្ធ Qom មុនពេលត្រូវបានគេដឹកទៅកាន់ទីសក្ការៈបូជារបស់ស្ថាបនិកសាធារណរដ្ឋឥស្លាម Imam Khomeini។

ក្រសួងការពារជាតិបាននិយាយនៅលើគេហទំព័ររបស់ខ្លួនដោយមិនបានបញ្ជាក់ពីទីកន្លែងថា ពិធីបុណ្យសពរបស់លោក Fakhrizadeh នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះដោយមានវត្តមានមេបញ្ជាការយោធាជាន់ខ្ពស់និងក្រុមគ្រួសាររបស់គាត់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ អ៊ីស្រាអែល ប្រុងជើងការខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាមសងសឹក
ចុចអាន៖ អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល