ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀងនាវាមុជទឹកថ្មី អាចទាញអង់គ្លេស ឲ្យធ្លាក់ចូលសង្គ្រាម បើ ចិន ឈ្លានពាន តៃវ៉ាន់
កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររបស់លោក Boris Johnson ជាមួយអាមេរិកនិងអូស្ត្រាលី បានបង្កើនការភ័យខ្លាចថា ចក្រភពអង់គ្លេសអាចត្រូវបានទាញចូលទៅក្នុងសង្គ្រាម ប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។
កាលពីម្សិលមិញ លោកត្រូវបានគេសាកសួរអំពី សម្ព័ន្ធភាពកងទ័ពជើងទឹកថ្មីដែលត្រូវបានគេដាក់ឈ្មោះថា Aukus។

អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសាកសួរអ្នកស្នងតំណែងរបស់លោកស្រីថាតើ នឹងមានអ្វីកើតឡើងប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់។
លោកស្រីបាននិយាយថា “តើកិច្ចព្រមព្រៀងនេះមានផលប៉ះពាល់អ្វីខ្លះចំពោះគោលជំហរដែលនឹងត្រូវប្រកាន់យកដោយចក្រភពអង់គ្លេស ក្នុងការឆ្លើយតបរបស់ខ្លួនប្រសិនបើចិនព្យាយាមឈ្លានពានតៃវ៉ាន់?”។
លោកនាយករដ្ឋមន្រ្តី Johnson បាននិយាយថា វាជាការងាររបស់ចក្រភពអង់គ្លេសក្នុងការការពារច្បាប់អន្តរជាតិ។

ចក្រភពអង់គ្លេសនៅតែប្តេជ្ញាការពារច្បាប់អន្តរជាតិ ហើយនោះគឺជាដំបូន្មានដ៏រឹងមាំដែលយើងនឹងផ្តល់ដល់មិត្តភក្តិរបស់យើងនៅទូទាំងពិភពលោក និងដំបូន្មានដ៏រឹងមាំដែលយើងនឹងផ្តល់ដល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំង។
លោកបន្តថា កិច្ចព្រមព្រៀងការពារជាតិថ្មីរបស់អង់គ្លេសនឹងការពារសន្តិសុខជុំវិញពិភពលោក និងធានាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បានសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ថា ជាការបង្កើត “ចំណងដែលមិនអាចរំលាយបាន”។

លោក Sir Stephen Lovegrove លើកឡើងថា កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ និងស្វាគមន៍អូស្ត្រាលីក្លាយជាមហាអំណាចនុយក្លេអ៊ែរទី៧។
ចក្រភពអង់គ្លេស អាមេរិកនិងអូស្រ្តាលី បានយល់ព្រមសហការគ្នាក្នុងការអភិវឌ្ឍន៍ កងនាវាចរដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង សម្រាប់កងទ័ពជើងទឹកអូស្ត្រាលីនៅក្នុងកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា លោក Johnson បានជួបជាមួយសមភាគីអូស្ត្រាលីលោក Scott Morrison និងប្រធានាធិបតីអាមេរិកលោក Joe Biden នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Cornwall កាលពីខែមិថុនា។
ចំណាត់ការនេះ បានបង្កកំហឹងដល់ប្រទេសមួយចំនួនរួមទាំងចិនផងដែរ ដោយសារហេតុផលយុទ្ធសាស្ត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ថ្កោលទោសកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ អូ ស្ត្រាលី-អាមេរិក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ