ព័ត៌មានអន្ដរជាតិ
ហ្គីណេ ប្រកាសបញ្ចប់វីរុសឆ្លងសាហាវមួយនេះលែងមានក្នុងប្រទេសហើយ
ប្រទេសហ្គីណេកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីការបញ្ចប់ការផ្ទុះឡើងនៃវីរុស Marburg ខណៈមិនមានករណីឆ្លងថ្មីក្នុងរយៈពេល ៤២ ថ្ងៃចុងក្រោយនេះ ។

ប្រទេសនេះបានរាយការណ៍ករណីឆ្លងវីរុស Marburg នៅថ្ងៃទី ៩ ខែសីហា ពោលជាលើកទីមួយដែលជំងឺនេះបានលេចឡើងនៅក្នុងប្រទេស និងនៅអាហ្វ្រិកខាងលិច ។
មានតែករណីមួយប៉ុណ្ណោះដែលត្រូវបានកត់ត្រា ខណៈអ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ ក្រោយមកបានស្លាប់ ហើយអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺចំនួន ១៧០ ត្រូវបានត្រួតពិនិត្យ និងតាមដានរយៈពេល ២១ ថ្ងៃ ហើយលទ្ធផលគឺអវិជ្ជមាន ។

ទន្ទឹមនោះលោកស្រីវេជ្ជបណ្ឌិត Matshidiso Moeti នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា “បើគ្មានវិធានការបន្ទាន់ និងការសម្រេចចិត្តច្បាស់លាស់នោះទេ ជំងឺឆ្លងខ្ពស់ដូចជា Marburg មិនអាចងាយនឹងកម្ចាត់ឡើយ” ។
លោកស្រីបន្តថា “ថ្ងៃនេះយើងអាចចង្អុលបង្ហាញពីជំនាញដែលកំពុងកើនឡើង ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៅប្រទេសហ្គីណេ និងតំបន់ផ្សេងទៀតដែលយើងបានជួយសង្គ្រោះជីវិត ទប់ស្កាត់ និងបញ្ចៀសការរីករាលដាលនៃវីរុស Marburg” ។

យោងតាម WHO បានឲ្យដឹងថា វីរុស Marburg ជាវីរុសឆ្លងសាហាវហូរឈាមពេញរាងកាយស្រដៀងទៅនឹងជំងឺ អេបូឡា ដែរ ហើយអ្នកជំងឺមានអត្រាស្លាប់រហូតដល់ ៨៨ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ងាកទៅផ្តោតលើមេរោគឆ្លងសាហាវ កំពុងផ្ទុះនៅ អាហ្វ្រិកខាងលិច

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច