Connect with us

ព័ត៌មានអន្ដរជាតិ

រូប​ភាព​ផ្កាយ​រណប​បង្ហាញ​កូរ៉េខាង​ជើង​កំពុង​ពង្រីក​ទីតាំង​ផលិត​អ៊ុយរ៉ាញ៉ូម​បង្កើន​សមត្ថភាពអាវុធ

បានផុស

នៅ

រូប​ភាព​ផ្កាយ​រណប​ថ្មី​ដែល CNN ទទួល​បាន​បង្ហាញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​កំពុង​ពង្រីក​ទីតាំង​សំខាន់​ដែល​​អាច​​បង្កើន​សមត្ថភាព​​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​​​​ប្រទេស​នេះ​ទំនង​ជា​មាន​ផែន​ការ​បង្កើន​ការ​ផលិត​ឲ្យ​កាន់​តែ​ខ្លាំង​នា​ពេល​អនាគត​ដ៏​ខ្លី។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​បាន​វិភាគ​ទៅ​លើ​រូប​ភាព។

រូប​ភាព​ត្រូវ​បាន​ចាប់​យក​ដោយ​ក្រុម​ហ៊ុន​រូបភាពពាណិជ្ជកម្ម Maxar នៅ​ដើម​សប្តាហ៍​នេះ​ដែលបង្ហាញ​ពី​ការ​សាង​សង​កំពុង​ដំណើរ​ការ​នៅ​រោង​ចក្រ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម​​​ស្ថិត​ក្នុងបរិវេណ​​មណ្ឌល​ស្រាវ​ជ្រាវ​នុយក្លេអ៊ែរ Yongbyon ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jeffrey Lewis អ្នក​ជំនាញ​អាវុធ និង​ជា​សាស្ត្រាចារ្យ​នៅវិទ្យាស្ថានសិក្សា​អន្តរជាតិ Middlebury បាន​និយាយ​ថា ប្រការ​នេះ​​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​បង្កើន​ការ​ផលិត​សម្ភារៈ​អាវុធនុយក្លេអ៊ែរកាន់​តែ​ល្អ​ប្រសើរ​រហូត​ដល់​ទៅ​២៥%។

 លោក​ថា ការ​ពង្រីក​ថ្មី​ៗ​បំផុត​នៅបរិវេណ​មជ្ឈមណ្ឌល Yongbyon ប្រហែល​ជា​ឆ្លុះ​បញ្ចាំង​ពី​ផែន​ការ​ដើម្បី​បង្កើន​ការ​ផលិត​​សម្ភារៈ​អាវុធនុយក្លេអ៊ែរ​។

លោក Lewis មានប្រសាសន៍​ថា ៖«ទី​កន្លែង​ថ្មី​ដែល​មាន​ទំហំ​ប្រមាណ​១០០០​ម៉ែត្រ​ការ៉េ ជា​ចន្លោះ​គ្រប់​គ្រាន់​សម្រាប់​ដាក់ម៉ាស៊ីនបំបែកធាតុវីលីន​ចំនួន​១០០០​បន្ថែម​ទៀត។ ការ​បន្ថែម​ម៉ាស៊ីនបំបែកធាតុវីលីន​​១០០០​​ទៀត​គឺ​ជា​ការ​បង្កើន​សមត្ថភាព​នៅ​ក្នុង​​រោង​ចក្រ​ដើម្បី​ផលិត​​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​​​ច្រើន​ដល់​២៥​%»។

លោក​បន្ថែម​ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​អភិវឌ្ឍ​ថ្មី​បន្ថែម​នូវ​ប្រភេទ​ម៉ាស៊ីនបំបែកធាតុវីលីន​​​​​​នៅ​រោងចក្រ ដូច្នេះ​ប្រទេស​នេះ​អាច​បង្កើន​សមត្ថភាព​របស់​រោង​ចក្រ​កាន់​តែ​ខ្លាំង។

យោង​តាម​ប្រភពពីរ​ដែល​ដឹងរឿង​នេះ​ថា មន្ត្រី​អាមេរិកបាន​កំពុង​ស្វែង​យល់​ពី​សកម្មភាព​ថ្មី​ៗ​នៅ​រោង​ចក្រ​​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​នៅក្នុង​បរិវេណ Yongbyon និង​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​ទាំង​នោះ​អាច​ជា​សញ្ញា​នៃ​ផែន​ការ​ដើម្បី​​បង្កើន​ការ​ផលិត​សារធាតុ​អ៊ុយរ៉ាញ៉ូម​សម្រាប់​អភិវឌ្ឍ​អាវុធ​ថ្មី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទីute មុន

តុលាការខេត្តតាកែវបញ្ជាក់ពីការចាប់ខ្លួនស្ត្រីវ័យ៧៤ឆ្នាំ នៅឃុំត្នោត ស្រុកបាទី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ក្រុមហាម៉ាស៖ ឈ្លើយសឹក៣៣នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក ចេញ​ច្បាប់​ថ្មី ហាមឃាត់​ចិន​មិន​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​បន្ទះ​ឈីប​របស់ខ្លួន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ការ​ជាប់ឆ្នោត​របស់​ត្រាំ​​ក្នុងខែវិច្ឆិកា​ ធ្វើឲ្យសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​​ផ្ទុះ​ឡើងខ្លាំងបំផុត​​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃ ព្រមានឲ្យ១៤ខេត្តនៅភាគខាងត្បូង ប្រយ័ត្នជំនន់រហ័ស ខណៈមនុស្សស្លាប់ កើនដល់២៥នាក់

Sokha Hotels

ព័ត៌មានពេញនិយម