ព័ត៌មានអន្ដរជាតិ
លោកយាយ វៀតណាម ម្នាក់ ពុលថ្នាំ ប៉ារ៉ាសេតាម៉ុល
លោកយាយម្នាក់ នៅភាគខាងជើងប្រទេសវៀតណាម មានប្រតិកម្មធ្ងន់ធ្ងរ បន្ទាប់ពីលេបថ្នាំប៉ារ៉ាសេតាម៉ុល លើសកម្រិតព្រោះគាត់គិតថាជាឱសថបុរាណ។
លោក Nguyen Trung Nguyen ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុល នៃមន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ បាននិយាយថា គ្រូពេទ្យទើបតែជួយសង្គ្រោះអ្នកជំងឺម្នាក់ ដែលខ្សោយសរីរាង្គ ដោយសារការពុលថ្នាំ ប៉ារ៉ាសេតាម៉ុល។

អ្នកជំងឺឈ្មោះ Nguyen Thi T. អាយុ៧២ឆ្នាំមកពីខេត្ត Bac Giang គឺមានជំងឺទឹកនោមផ្អែម លើសឈាម ឡើងកូលេស្តេរ៉ុលនិងជាតិខ្លាញ់ និងអង់ស៊ីមថ្លើមកើនឡើង។
ឧបទ្ទវហេតុនេះ បានកើតឡើង បន្ទាប់ពីលោកយាយ T ជឿតាមអ្នកជិតខាងរបស់គាត់ក្នុងការប្រើប្រាស់វិធីព្យាបាល ដោយមិនធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត។
អ្នកជិតខាងបានបញ្ជាក់ថា ថ្នាំនេះអាចព្យាបាលជំងឺគ្រប់ប្រភេទ។ លោកយាយ T បានទិញថ្នាំពីអ្នកលក់ក្នុងភូមិ ហើយប្រាប់ឲ្យលេបមួយថ្នាំ១០គ្រាប់។

បន្ទាប់ពីលេបបាន១០ថ្ងៃ លោកយាយចាប់ផ្តើមអស់កម្លាំង ក្តៅខ្លួន លែងឃ្លានអាហារនិងហើមពោះ។
លោកយាយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Bac Giang ហើយរកឃើញមានជំងឺរលាកថ្លើម និងរលាកតម្រងនោមស្រួចស្រាវ រួមជាមួយជំងឺរ៉ាំរ៉ៃដែលមានក្នុងខ្លួនគាត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ជប៉ុន រកឃើញសារធាតុកខ្វក់ក្នុងដបវ៉ាក់សាំងមួយប្រភេទទៀត លើកនេះមិនមែន Moderna ដូចមុនឡើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់