ព័ត៌មានអន្ដរជាតិ
តាលីបង់ ហាមស្រីៗមិនឲ្យចូលក្រសួងកិច្ចការនារី តែប្រុសៗអាចចូលតាមចិត្ត
តំណាងរបស់ក្រុមតាលីបង់កាលពីថ្ងៃព្រហស្បតិ៍បានរារាំងបុគ្គលិកស្រីមិនឲ្យចូលក្រសួងកិច្ចការនារីនៅទីក្រុងកាប៊ុល ប៉ុន្តែអនុញ្ញាតឲ្យបុរសចូលក្នុងអគារនេះបាន ។
បុគ្គលិកក្រសួងម្នាក់បាននិយាយប្រាប់សារព័ត៌មាន Sputnik ថា “ស្ត្រី ៤ នាក់មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងអគារនោះទេ ហើយស្ត្រីទាំងនោះមានបំណងតវ៉ាចំពោះចំណាត់ការនេះនៅជិតក្រសួង” ។
ក្រុមតាលីបង់បានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីមួយខែមុន ហើយបានចូលទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ។
ទន្ទឹមនោះ នៅថ្ងៃទី ៣១ ខែសីហា យោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលជាការបញ្ចប់វត្តមានយោធាអាមេរិកជិត ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន ។
ចំណែកនៅថ្ងៃទី ៦ ខែកញ្ញា ក្រុមតាលីបង់បានបញ្ជាក់ថា ខ្លួនបានក្ដោបក្ដាប់ខេត្ត Panjshir ដែលជាខេត្តចុងក្រោយក្នុងចំណោមខេត្តចំនួន ៣៤ របស់អាហ្វហ្គានីស្ថាន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ។
នៅថ្ងៃបន្ទាប់ តាលីបង់បានប្រកាសសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន ហើយវាត្រូវបានដឹកនាំដោយលោក Mohammad Hasan Akhund ដែលបានបម្រើការជារដ្ឋមន្រ្តីការបរទេស ក្នុងអំឡុងពេលដឹកនាំក្រុមតាលីបង់លើកដំបូង ខណៈបុរសរូបនេះស្ថិតនៅក្រោមទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០១ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់