ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អាហ្វហ្គានីស្ថាន សម្រុកទៅទិញទិដ្ឋាការក្នុងទីផ្សារងងឹត ឯតម្លៃខុសគ្នាកប់ក្ដោង
ទូរទស្សន៍អាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនជនជាតិអាហ្វហ្គានីស្ថានទិញទិដ្ឋាការទីផ្សារងងឹតក្នុងតម្លៃខ្ពស់កំពុងកើនឡើង ខណៈស្ថានទូតនៅទីក្រុងកាប៊ុលនៅតែបិទទ្វារ ។
ដោយដកស្រង់ពីសារព័ត៌មាន TOLOnews នាយកទីភ្នាក់ងារទេសចរណ៍នៅទីក្រុងកាប៊ុលលោក Shafi Samim បាននិយាយថា ដោយសារស្ថានទូតភាគច្រើនត្រូវបានបិទ បន្ទាប់ពីរដ្ឋាភិបាលក្នុងទីក្រុងកាប៊ុលដួលរលំ មានតែទិដ្ឋាការប៉ាគីស្ថានប៉ុណ្ណោះដែលអាចទទួលបានដោយស្របច្បាប់នៅអាហ្វហ្គានីស្ថាន ។ មនុស្សកំពុងទិញទិដ្ឋាការពីប្រទេសមួយចំនួននៅលើទីផ្សារងងឹតក្នុងតម្លៃដែលថ្លៃទ្វេដង ឬបីដងនៃថ្លៃទិដ្ឋាការក្រោមរដ្ឋាភិបាលមុន ។
លោក Samim បាននិយាយទៀតថា “តម្លៃពិតប្រាកដសម្រាប់ទិដ្ឋាការប្រទេសតាជីគីស្ថានគឺ ៦០ ដុល្លារ ប៉ុន្តែនៅលើទីផ្សារងងឹតគឺប្រហែល ៣៥០ ទៅ ៤០០ ដុល្លារ ។ ចំណែកតម្លៃពិតប្រាកដសម្រាប់ទិដ្ឋាការប្រទេសទួរគីគឺ ១២០ ដុល្លារ ប៉ុន្តែនៅលើទីផ្សារងងឹតវាឡើងដល់ ៥ ពាន់ដុល្លារ ហើយមានអាថ៌កំបាំងជាច្រើនដែលយើងមិនបានដឹងចំពោះអ្នកចែកចាយផ្ទាល់” ។
ស្របពេលជាមួយគ្នានេះ មន្រ្តីទីភ្នាក់ងារទេសចរណ៍មួយចំនួន និងប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានអំពាវនាវឲ្យស្ថានទូតបរទេសបើកឡើងវិញ ដើម្បីរុះរើទីផ្សារងងឹត ។
ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលតាលីបង់បាននិយាយកាលពីកន្លងមកថា ប្រជាជននឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីអាហ្វហ្គានីស្ថាន នៅពេលអាកាសយានដ្ឋានកាប៊ុលត្រូវបានបើកឡើងវិញក៏ដូចជាសមាសភាពគណៈរដ្ឋមន្ត្រីត្រូវបានបង្ហាញ ។
គួររំឭកថា នៅថ្ងៃទី ៩ ខែកញ្ញា ជើងហោះហើរដឹកអ្នកដំណើរលើកដំបូង ចាប់តាំងពីការជម្លៀសយោធាអាមេរិកត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Qatar Airways របស់ប្រទេសកាតាបានបញ្ជូនពលរដ្ឋ ១១៤ នាក់នៃប្រទេសចំនួន ៥ ទៅកាន់ទីក្រុងដូហា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់