Connect with us

ព័ត៌មានអន្ដរជាតិ

កាកសំណល់មានជាប់វីរុសកូវីដ មិនត្រូវបោះចោល ឬដុតផ្តេសផ្តាសនោះទេ

បានផុស

នៅ

កាកសំណល់កខ្វក់ដែលមានជាប់វីរុសកូវីដ-១៩ មិនត្រូវបានលើកទឹកចិត្តឱ្យបោះឬកប់ចោលនោះទេ ព្រោះថាវីរុសនៅតែមានសមត្ថភាពបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន ហើយសូម្បីតែដុតមិនដល់កម្រិតកំណត់​ ក៏អាចបង្កគ្រោះថ្នាក់បានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃ (TPDC) អះអាងថា សំណល់នៃវីរុសកូវីដ-១៩ ដែលទុកចោលឬដុតចោលក្ដី នឹងបញ្ជូនក្លិនមិនល្អ និងភាគល្អិតពុលក្នុងឧស្ម័ន ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ដូច្នេះហើយ ទើបនាយកដ្ឋាន TPDC កំពុងរកមធ្យោបាយធ្វើយ៉ាងណាបំផ្លាញកាកសំណល់ដែលជាប់មេរោគកូវីដរួមមាន ឈុត PPE ម៉ាស និងឧបករណ៍តេស្តរហ័ស ដែលប្រើរួច ដោយដុតនៅក្នុងឡដុតឧស្សាហកម្ម ឬនៅរោងចក្រថាមពលជីវៈ។

ក្រោយពេលប្រជាជនក្នុងសហគមន៍មួយចំនួនកំពុងជ្រើសរើសចោលសំរាមជាច្រើន នៅក្នុងកន្លែងបូជាសព លោក Atthaphol Charoenchansa នាយកទូទៅនៃនាយកដ្ឋាន TPDCបានស្នើឱ្យពលរដ្ឋបោះសំរាមដែលមានមេរោគកូវីដ-១៩ ដោយភាពទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចៀសវាងការចម្លង ក៏ដូចជាផលរំខានសុខភាពផ្សេងៗ។

Coronavirus leaves China with mountains of medical waste | South China  Morning Post

នាយករូបនេះ មានប្រសាសន៍ថា សីតុណ្ហភាពនៅក្នុងមេនបូជាសព ជាធម្មតាប្រើក្នុងកម្រិត ៧៦០-១០០០ អង្សាសេ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ។ ប៉ុន្តែមិនមានន័យថា កាកសំណល់កូវីដ-១៩ ត្រូវយកទៅដុតនៅមេនឡើយ។

ដោយឡែក ការស្ទង់មតិនាពេលថ្មីៗនេះ បង្ហាញថា សំរាមពី ២០០ ទៅ ៣០០ តោនដែលមានមេរោគត្រូវបានផលិតជារៀងរាល់ថ្ងៃនៅក្នុងប្រទេសថៃ ហើយជាមធ្យម ៥៤ តោនត្រូវបានទុកចោល។

ជាមួយគ្នានេះ លោក Sonthi Kotchawat អ្នកជំនាញបរិស្ថាន មានប្រសាសន៍ថា ថង់ប្លាស្ទិចពណ៌ក្រហមដែលមានកាកសំណល់កខ្វក់នៃវីរុសកូវីដ-១៩ មិនត្រូវទុកឱ្យលើស ​៧ថ្ងៃទេ ហើយចាំបាច់តត្រូវតែដុតក្នុងឡ។  បើមិនដូច្នេះទេ មេរោគនឹងកើនឡើងក្នុងកាកសំណល់ រួចវានឹងបញ្ចេញក្លិនមិនល្អ ហើយវត្ថុរាវដែលហូរចេញពីកាកសំណល់នឹងបំពុលបរិស្ថានខ្លាំងបំផុត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Thai pbs World

ចុចអាន៖ អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ បង្កើនការការពារប្រព័ន្ធភាពស៊ាំ ខ្លាំងជាង ២ដូសដល់ទៅ ១០ដងឯណោះ

ចុចអាន៖ កូវីដ​យូរ​ចំពោះ​កុមារ​ និង​ក្មេងជំទង់​មិន​មាន​ច្រើន​ដូច​ក្តី​បារម្ភមុន​ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម