ព័ត៌មានអន្ដរជាតិ
ហេតុអ្វីកិច្ចព្រមព្រៀង AUKUS ក្លាយជាដំណឹងល្អសម្រាប់ ឥណ្ឌា ទៅវិញ?
ប្រទេសឥណ្ឌា មិនទាន់ចេញការឆ្លើយតបរបស់ខ្លួនចំពោះសេចក្តីប្រកាសភាពជាដៃគូសន្តិសុខត្រីភាគីថ្មី (AUKUS) រវាងអូស្ត្រាលី-អង់គ្លេស-អាមេរិកនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលទីក្រុង ញូវដែលី អាចមានហេតុផលសុទិដ្ឋិនិយម ចំពោះការវិវត្តចុងក្រោយបង្អស់នៅក្នុងសន្តិសុខពិភពលោកនេះ។
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនេះ នឹងក្លាយជាសារដ៏ធំមួយដល់ប្រទេសចិន។ អ្វីដែលសំខាន់បំផុតគឺថា វានឹងបន្ថែមបន្ទុកលើចិន នៅក្នុងតំបន់។ វានឹងបង្កើនសមត្ថភាពការពាររបស់ប្រទេសអូស្រ្តាលី ដែលជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធរបស់ឥណ្ឌានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងត្រីភាគីថ្មីនេះ ក៏ទំនងជាបង្កើនសមត្ថភាពរបស់ក្រុម Quad ដែលមានអាមេរិកនិងអូស្ត្រាលី ជាសមាជិកផងដែរ។ AUKUS នឹងនាំអូស្រ្តាលីឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូង ដោយបង្កើនកម្រិតការពារនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា Quad មិនមែនជាក្រុមសន្តិសុខទេ ដូច្នេះវានាំមកនូវផ្នែកបន្ថែម ដល់ Quad ដែលជាការផ្សព្វផ្សាយការទូតទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយប្រទេសប្រជាធិបតេយ្យចំនួន៤។ សម្រាប់ពេលបច្ចុប្បន្ននេះ Quad និង AUKUS នឹងដើរលើផ្លូវស្របគ្នា ហើយមានលទ្ធភាពថា នៅពេលអនាគត ក្រុមទាំងពីរអាចច្របាច់បញ្ចូលគ្នាបាន។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ថ្ងៃនេះ អូស្ត្រាលីចាប់ផ្តើមភាពជាដៃគូសន្តិសុខត្រីភាគីជាមួយអង់គ្លេសនិងអាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើសមត្ថភាពសន្តិសុខនិងការពារជាតិ។ នេះគឺជាឱកាសប្រវត្តិសាស្ត្រ សម្រាប់ប្រទេសរបស់យើងក្នុងការពង្រឹងសន្តិសុខជាតិរបស់យើងក្នុងពេលវេលាមិនច្បាស់លាស់”។
ស្របពេលជាមួយគ្នានោះ លោក Ashley Tellis សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Carnegie បានប្រាប់គេហទំព័រ Times Of India ថា “កិច្ចព្រមព្រៀង AUKUS មានគោលបំណងបង្កើតសមត្ថភាពអូស្ត្រាលី ដើម្បីទប់ទល់កម្លាំងយោធារបស់ចិន។ នាវាមុជទឹកដើរដោយនុយក្លេអ៊ែរគឺជាសន្លឹកអាត់ ពួកគេផ្តោតលើភាពងាយរងគ្រោះធំបំផុតរបស់ចិន។ ដូច្នេះវាគឺជាការវិនិយោគដ៏អស្ចារ្យមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ បារាំង ថា កិច្ច ព្រម ព្រៀង ការពារជាតិ អាមេរិក អង់គ្លេស និងអូស្ត្រាលី ដូច ចាក់ ពី ក្រោយ ខ្នង

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង