Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រកឃើញវីរុសកូវីដ-១៩ លើផ្លែស្រកានាគ នាំចូលពី វៀតណាម

បានផុស

នៅ

ប្រទេសចិន បានផ្អាកការនាំចូលផ្លែស្រកានាគ ពីបណ្តាក្រុមហ៊ុនផ្លែឈើវៀតណាម តាមច្រកព្រំដែន Mong Cai នៅខេត្តភាគខាងជើង Quang Ninh បន្ទាប់ពីវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើកញ្ចប់ទំនិញ។

ការផ្អាកនេះ នឹងចាប់អនុវត្តពីថ្ងៃពុធដល់ថ្ងៃទី២១ខែកញ្ញា។

នៅក្នុងសេចក្តីជូនដំណឹង អាជ្ញាធរនៅទីក្រុង Dongxing ប្រទេសចិន និយាយថា ពួកគេបានរកឃើញមេរោគនៅលើកញ្ចប់និងកេសទំនិញនីមួយៗ។

យោងតាមសេចក្តីជូនដំណឹងនេះ ការនាំចូលនឹងត្រូវបានបន្តវិញដោយស្វ័យប្រវត្តិ ចាប់ពីម៉ោង ១១ យប់ថ្ងៃទី ២១ ខែកញ្ញាទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្អាកនេះ អាចនឹងពន្យារពេលមួយសប្តាហ៍ទៀត ប្រសិនបើរកឃើញមេរោគកូវីដ-១៩ នៅលើការវេចខ្ចប់ផ្លែស្រកានាគនាំចូលជាថ្មី ឬទំនិញផ្សេងទៀត ហើយលើកក្រោយ នឹងផ្អាកដល់ទៅ ៤សប្តាហ៍ប្រសិនបើផលិតផលទាំងនោះ រកឃើញមានផ្ទុកមេរោគជាលើកទីបី។

ក្រសួងសុខាភិបាលវៀតណាម បានស្នើឲ្យក្រុមហ៊ុននាំចេញផ្លែស្រកានាគ ធ្វើការជាមួយដៃគូចិន ដើម្បីស្វែងរកបណ្តាញមួយទៀតសម្រាប់ការដាក់លក់ផ្លែឈើនេះ ក្នុងអំឡុងពេលផ្អាក។

ស្របពេលជាមួយគ្នានោះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Quang Ninh បានណែនាំឲ្យក្រុមហ៊ុនក្នុងស្រុក ធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ ទាក់ទងនឹងសកម្មភាពនាំចូលនិងនាំចេញនៅច្រកព្រំដែន ដើម្បីជួយការពារការកកស្ទះទំនិញ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលកសិផលរបស់វៀតណាមនាំចេញទៅកាន់ប្រទេសចិនតាមច្រកព្រំដែនភាគខាងជើង ត្រូវរងផលប៉ះពាល់ដោយបទបញ្ជាការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរចិន។

កន្លងមក ភាគីចិនបានបញ្ឈប់ការទទួលរថយន្តវៀតណាមជាបណ្តោះអាសន្ន តាមច្រកព្រំដែនមួយចំនួននៅខេត្ត Lang Son ភាគខាងជើងចន្លោះខែកក្កដាដល់ខែសីហា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម