Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ រក​ឃើញ​​ មនុស្សជិត​២​លាន​នាក់​ស្លាប់​ពាក់​ព័ន្ធ​នឹងការងារ​ក្នុងមួយៗឆ្នាំ

បានផុស

នៅ

ការ​ប៉ាន់​ស្មាន​ពី​ភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ (UN)​ បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញថា មនុស្ស​ជិត​២​លាន​នាក់​បាន​ស្លាប់ដោយ​សារ​មូលហេតុ​ពាក់​ព័ន្ធ​នឹង​ការងារ​ក្នុង​មួយ​ៗ​ឆ្នាំ​ រាប់​បញ្ចូល​ទាំង​ការ​​ធ្វើ​ការ​យូរ​លើស​ម៉ោង​កំណត់ និង​អាកាស​ធាតុ​ពុល​ផង។

ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​ជា​ការ​វាយ​តម្លៃ​ដំបូង​នៃ​មូលហេតុ​ទាំង​នេះ​បាន​រក​ឃើញ​ថា ជំងឺ​ និង​របួស​ពាក់​ព័ន្ធ​នឹង​ការងារ​​បាន​សម្លាប់​​មនុស្ស​ស្លាប់​១.៩​លាន​នាក់​​ក្នុង​ឆ្នាំ​២០១៦។

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO បាន​និយាយ​ថា ៖«វា​តក់​ស្លុត​ដែល​ឃើញ​មនុស្ស​យ៉ាង​ច្រើន​កំពុង​ត្រូវ​បាន​សម្លាប់​ដោយ​ការងារ​របស់​ពួក​គេ»។ លោក​សង្ឃឹម​ថា របាយការណ៍​នេះ​អាច​ជា​ការ​ដាស់​តឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បាន​ពិចារណារលើ​កត្តា​ហានិភ័យ​ការងារ​​១៩​ចំណុច​ក្នុង​នោះ​មាន​ដូច​ជា ធ្វើ​ការ​ច្រើន​ម៉ោង​លើស​កម្រិត ប៉ុន្តែ​ក៏​មាន​ផល​ប៉ះ​ពាល់​នៅ​កន្លែង​ធ្វើ​ការ​ដូច​ជា​បរិយាកាស​ពុល ជំងឺ​ផ្លូវ​ដង្ហើម សារធាតុ​បង្ក​មហារីក និង​សំឡេង​រំខាន។

ការ​សិក្សា​បង្ហាញ​ថា ចំនួននៃ​ការ​ស្លាប់​ពាក់​ព័ន្ធ​នឹង​ការងារ​មិនសមាមាត្រ​​នេះ​​កើត​មាន​ចំពោះ​បុគ្គលិក​ធ្វើ​ការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ខាង​លិច ដែល​ជាបុរស និង​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​៥៤​ឆ្នាំ។

ការ​សិក្សា​​ផ្នែក​លើការ​រក​ឃើញ​របស់ WHO ពី​ដំបូង​​ដែល​ការ​ធ្វើ​ការងារ​លើស​ម៉ោង​កំណត់បានកំពុង​សម្លាប់​មនុស្ស​ប្រហែល​ជា​​៧៤៥០០០​នាក់​ក្នុង​មួយ​ឆ្នាំ​តាម​រយៈ​ស្ទះ​សរសៃឈាម និងគាំង​បេះ​ដូង។

របាយការណ៍ទូលំទូលាយ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​រក​ឃើញ​ងា កន្លែង​ការងារជាឃាតកដ៏​ធំគឺ​ផល​ប៉ះ​ពាល់​នឹង​​បរិយាកាស​ពុល​ដូច​ជា​ឧស្ម័ន​ ​និង​ផ្សែង បូក​រួម​ទាំង​ភាគ​ល្អិត​តូច​ៗ​​ពាក់​ព័ន្ធ​នឹង​ការ​បំភាយ​ឧស្សាហកម្ម។

របាយការណ៍​រក​ឃើញ​ថា បរិយាកាស​ពុល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​៤៥០០០០​នាក់​នៅ​​ឆ្នាំ​២០១៦ ហើយ​ការ​របួស​បាន​សម្លាប់​មនុស្ស​៣៦០​០០០​នាក់។

ផ្នែក​វិជ្ជមាន ចំនួន​នៃ​ការ​ស្លាប់​​ពាក់​ព័ន្ធ​នឹង​ការងារបាន​ធ្លាក់​ចុះ​​១៤​%​ចន្លោះ​ឆ្នាំ​២០០០ និង​២០១៦។ នេះ​ប្រហែល​ជាបណ្តាល​មក​ពី​ការ​កែ​លំអ​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែងការងារ។

ទោះ​បី​ជា​យ៉ាង​ណា របាយការណ៍​ថា បន្ទុក​ជំងឺ​ពាក់​ព័ន្ធ​នឹងការងារ​ប្រហែល​ជា​ធំ​ជាង​ការ​ប៉ាន់​ស្មាន។

លោក Frank Pega មន្ត្រី​បច្ចេកទេស WHO និយាយ​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ផ្សេង​ទៀត​ដូច​ជា​ការ​កើន​ឡើង​កម្តៅ​ពាក់​ព័ន្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​ថ្មី​ៗ​នេះ​មិន​ទាន់​រាប់​បញ្ចូល​ទេ ហើយ​ក៏​មិន​រាប់​បញ្ចូល​ទាំង​ជំងឺដូច​ជា​កូវីដ-១៩​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
​ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម