ព័ត៌មានអន្ដរជាតិ
ចិន បង្កើតវ៉ាក់សាំងថ្មី កម្ចាត់ Delta
វ៉ាក់សាំងរួមបញ្ចូលប្រូតេអ៊ីនការពារជំងឺកូវីដ-១៩ ជាពិសេសកម្ចាត់វីរុសបំប្លែងខ្លួន Delta ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ ស៊ីឈួន ភាគនិរតីប្រទេសចិន បានឈានដល់ការសាកល្បងគ្លីនិក នៅប្រទេសជប៉ុន។ នេះគឺជាលើកទីមួយហើយ ដែលវ៉ាក់សាំងផលិតដោយប្រទេសចិន នឹងត្រូវឆ្លងកាត់ការធ្វើតេស្តគ្លីនិកនៅទីនោះ។
រហូតមកដល់ពេលនេះ មនុស្សដែលមានសុខភាពល្អចំនួន២៤០នាក់ បានទទួលវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយមន្ទីរពេទ្យ West China នៅសាកលវិទ្យាល័យ ស៊ីឈួន កាលពីខែមេសាឆ្នាំមុន។

លោក Wei Yuquan នាយកមន្ទីរពិសោធន៍ព្យាបាលជីវសាស្រ្តជាតិនៅមន្ទីរពេទ្យ West China នៃសាកលវិទ្យាល័យ ស៊ីឈួន បានប្រាប់ CGTN ក្នុងបទសម្ភាសន៍ផ្តាច់មុខថា “យើងបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីជប៉ុនរបស់យើង ទៅលើថាតើ វ៉ាក់សាំងទាំងនោះមានផលប៉ះពាល់ឬអត់ ឬមានបញ្ហានៃការធ្វើតេស្តភាពស៊ាំដែរឬទេ។ នៅពេលនេះ យើងមិនបានឃើញប្រតិកម្មអវិជ្ជមានគួរឲ្យកត់សម្គាល់អ្វីឡើយ”។
វ៉ាក់សាំងនេះ ទទួលបានការយល់ព្រមពីទីភ្នាក់ងារឱសថនិងឧបករណ៍វេជ្ជសាស្ត្រជប៉ុន នៅពាក់កណ្តាលខែសីហា។ វាត្រូវបានផលិតចេញពីប្រូតេអ៊ីនដែលផ្សំឡើងពីកោសិកាសត្វល្អិត ដែលគេស្គាល់ថា sf9។ បច្ចេកវិទ្យានេះ ត្រូវបានគេជឿជាក់ថា ជាមធ្យោបាយមួយដែលមានសុវត្ថិភាពបំផុតក្នុងការផលិតវ៉ាក់សាំង។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ហានិភ័យនៃប្រតិកម្មមិនល្អគឺមានតិចតួចបំផុត ព្រោះថា បច្ចេកវិទ្យានេះត្រូវបានប្រើរួចហើយនៅក្នុងវ៉ាក់សាំងដទៃទៀត។ ក្រុមហ៊ុននានាដូចជា Sanofi ជាដើម បានអនុវត្តវាដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺផ្តាសាយ។ វាក៏អាចត្រូវបានប្រើ ដើម្បីផលិតវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនផងដែរ។
វ៉ាក់សាំងរួមបញ្ចូលប្រូតេអ៊ីន អាចត្រូវបានផលិតយ៉ាងច្រើនក្នុងរយៈពេលខ្លី។ វាងាយស្រួលក្នុងការគ្រប់គ្រងគុណភាព និងកម្ចាត់មេរោគ។ ក្រៅពីនេះ វាក៏មានកម្រិតអង់ទីគ័រខ្ពស់ ហើយសុវត្ថិភាពរបស់វាអាចត្រូវបានធានាផងដែរ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងនេះគឺមានឈ្មោះ WestVac Biopharma ហើយមានទីតាំងនៅទីក្រុង Chengdu។ វាជាកម្មសិទ្ធិរួមគ្នាជាមួយមន្ទីរពេទ្យ West China នៃសាកលវិទ្យាល័យស៊ីឈួន និងវិនិយោគិនមួយចំនួនទៀត។
វ៉ាក់សាំងនេះបានបញ្ចប់ដំណាក់កាលទី ១ និងទី ២ នៃការសាកល្បងគ្លីនិកក្នុងប្រទេសមួយចំនួន។ ក្រៅពីការសាកល្បងគ្លីនិកនៅប្រទេសជប៉ុន ក្រុមហ៊ុនក៏បានធ្វើការពិសោធន៍នៅប្រទេសមួយចំនួនដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី កេនយ៉ានិងម៉ិកស៊ិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CGTN
ចុចអាន៖ វេបសាយ ចិន ចុះផ្សាយថា ភ្នំពេញ ជារាជធានីមានអ្នកចាក់វ៉ាក់សាំងកូវីដ ច្រើនបំផុតលើពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ