Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ចេញវីដេអូច្បាស់ៗការបាញ់មីស៊ីលផ្លោងចេញពីរថភ្លើង

បានផុស

នៅ

យោធារបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្របានបញ្ចេញវីដេអូនៃការបាញ់សាកល្បងមីស៊ីលចេញពីរថភ្លើងកាលពីព្រឹកថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកំពុងកាន់អំណាចបាននិយាយថា មីស៊ីលល្បឿនលឿន MRM ដែលទើបបង្កើតថ្មី បានចាប់ផ្ដើមបាញ់សាកល្បងដោយជោគជ័យ ។

រូបថតដែលភ្ជាប់ជាមួយរបាយការណ៍បង្ហាញពីមីស៊ីលហោះចេញពីរថភ្លើងនៅលើផ្លូវដែក ជាមួយនឹងបំពង់ផ្សែងដ៏ធំ ។ កាសែតនេះមិនបាននិយាយថា មីស៊ីលប្រភេទណាដែលត្រូវបានគេបាញ់នោះទេ ។

កាសែតនេះនិយាយថា សមយុទ្ធនេះបានធ្វើឡើងនៅតំបន់ភ្នំមួយភាគកណ្តាលប្រទេសកូរ៉េខាងជើង ហើយមីស៊ីលនេះបានបាញ់ចំគោលដៅនៅសមុទ្រជប៉ុនចម្ងាយ ៨០០ គីឡូម៉ែត្រ ។

ជាចុងក្រោយកាសែតនេះមិនបាននិយាយថា តើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងសមយុទ្ធនេះដែរឬយ៉ាងណានោះទេ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Interesting Engineering

ចុចអាន ៖ ព្យុហយាត្រារបស់ កូរ៉េខាងជើង លើកនេះ​ធ្វើឲ្យពិភពលោកកំពុងងឿងឆ្ងល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​៤​នាក់​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

ចរាចរណ៍១៧ នាទីutes មុន

បុរសម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

គណៈប្រតិភូធនាគារជាតិកាណាដា ជួបជាមួយលោកជំទាវបណ្ឌិត ជា សិរី បង្ហាញការបន្តគាំទ្រវិស័យធនាគាររបស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម