Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបាតុកម្មហិង្សាប្រឆាំងការបិទខ្ទប់នៅទីក្រុងមែលប៊ន ប៉ូលិសចាប់ខ្លួនបាតុករជាង ២០០នាក់ (វីដេអូ)

បានផុស

នៅ

មន្រ្តីប៉ូលិសជាច្រើននាក់ បានរងរបួស ហើយបាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតលំដាប់ទី ២ របស់ប្រទេសអូស្រ្តាលីកាលពីថ្ងៃសៅរ៍ ក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅកន្លែងហែក្បួនប្រឆាំងការបិទខ្ទប់។

មន្រ្តីបានប្រើស្ព្រៃយ៍ និងចាប់ខ្លួនមនុស្សជាង ២០០នាក់នៅទីក្រុងមែលប៊ន ដោយសារអ្នកចូលរួមរាប់រយនាក់មិនគោរពតាមបទបញ្ជាស្នាក់នៅក្នុងផ្ទះ ហើយបានដើរពេញទីក្រុង។

Officers used pepper spray and made over 200 arrests in Melbourne as several hundred attendees flouted stay-at-home orders and marched through an inner-city suburb
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផ្តុំខុសច្បាប់នេះ បានកើតឡើងចំពេលទីក្រុងត្រូវដាក់ក្នុងការបិទខ្ទប់ជាលើកទី ៦ ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាត បានផ្ទុះឡើង។

ប៉ូលិសនិយាយថា មន្រ្តី៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីពួកគេរងគ្រោះដោយវត្ថុរឹង និងរត់ជាន់គ្នា នៅក្នុងការប៉ះទង្គិចជាមួយហ្វូងមនុស្សប្រហែល ៧០០ នាក់។

មេបញ្ជាការប៉ូលិសរដ្ឋ Victoria លោក Mark Galliott បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “អ្វីដែលយើងបានឃើញនៅថ្ងៃនេះ គឺជាក្រុមអ្នកតវ៉ាដែលបានមកជួបជុំគ្នា មិនមែនដើម្បីតវ៉ាប្រឆាំងនឹងសេរីភាពនោះទេ ប៉ុន្តែមកដើម្បីប្រឆាំងជាមួយប៉ូលិស”។

ប៉ូលិសបានព្យាយាមរារាំងបាតុករ មិនឲ្យចូលទៅកាន់កណ្តាលទីក្រុង ដោយបិទផ្លូវនិងបញ្ឈប់ការដឹកជញ្ជូនសាធារណៈ ក្នុងគោលបំណងបញ្ចៀសកុំឲ្យមានអំពើហិង្សាកើតឡើងម្តងទៀត។

ប៉ុន្តែក្រុមអ្នកហែក្បួន បានផ្លាស់ប្តូរទីតាំង ហើយមានវីដេអូមួយបង្ហាញពី ហ្វូងមនុស្សសម្រុកចូលក្នុងខ្សែត្រៀមរបស់ប៉ូលិសនៅពេល ការប៉ះទង្គិចគ្នាបានកើតឡើងនៅតាមផ្លូវរថភ្លើង៕

សូមទស្សនាវីដេអូខាងក្រោម

ប្រែសម្រួល៖ សន្យា

ប្រភព៖ AFP

ចុចអាន៖ អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

ចុចអាន៖ អាហ្វហ្គានីស្ថាន បើកអនុវិទ្យាល័យឡើងវិញ តែមិនអនុញ្ញាតឲ្យសិស្សស្រីចូលរៀនឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម