ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលក្រុងកាប៊ុលអនុញ្ញាតឲ្យស្ត្រីធ្វើការបានគឺលាងសម្អាតបន្ទប់ទឹក
បុគ្គលិកស្ត្រីនៅរដ្ឋាភិបាលរដ្ឋធានីកាប៊ុលត្រូវបានគេប្រាប់ឲ្យនៅផ្ទះ និងការងាររបស់ស្ត្រីដែលបុរសមិនអាចធ្វើបានទើបអនុញ្ញាតឲ្យស្ត្រីទៅធ្វើការ។ នេះជាវិធានការរឹតបន្តឹងថ្មីបំផុតត្រូវបានដាក់ចេញដោយរដ្ឋាភិបាលតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីប្រកាសថា បទបញ្ជាត្រូវបានប្រកាសដោយអភិបាលស្តីទីក្រុងកាប៊ុលលោក Hamdullah Nohmani កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានន័យថា ស្ត្រីត្រូវបានហាមធ្វើការក្នុងរដ្ឋាភិបាល។ ការងារមួយដែលស្ត្រីអាចទៅធ្វើបានសម្រាប់រដ្ឋាភិបាលក្រុងកាប៊ុលគឺលាងសម្អាតបន្ទប់ទឹកស្ត្រី។
បទបញ្ជាបែបនេះបានធ្វើឲ្យស្ត្រីភេទរាប់រយនាក់បានចាកចេញពីការងារ។ លោក Nohmani បាននិយាយថា មនុស្ស២៩៣០នាក់កំពុងធ្វើការនៅរដ្ឋាភិបាលក្រុងកាប៊ុល ក្នុងនោះមាន២៧%ជាស្ត្រីភេទ។
សេចក្តីភ័យខ្លាចំពុងកើនឡើងសម្រាប់ស្ត្រី និងក្មេងស្រីនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីតាលីបង់បានកាន់កាប់ប្រទេសកាលពីខែមុន។ ទោះជាមានការធានាម្តងហើយម្តងទៀតចំពោះការគោរពសិទ្ធិស្ត្រី ក៏បទបញ្ជាលើបុគ្គលិកស្ត្រីនៅរដ្ឋាភិបាលគឺជាសញ្ញាថ្មីបំផុតដែលសេរីភាពរយៈពេល២០ឆ្នាំចុងក្រោយនេះកំពុងឈានដល់ទីបញ្ចប់។

ចាប់តាំងពីតាលីបង់កាន់កាប់អំណាចមក ស្ត្រីភេទត្រូវបានគេប្រាប់ឲ្យចាកចេញពីកន្លែងការងារ។ ការរឹតបន្តឹងលើការសិក្សារបស់ក្មេងស្រី និងស្ត្រីត្រូវបានដាក់ចេញ ហើយស្ត្រីត្រូវបានគេដកចេញទាំងស្រុងពីរដ្ឋាភិបាលថ្មីរបស់តាលីបង់។
លោក Nohmani បាននិយាយថា ៖«ពីដំបូងយើងអនុញ្ញាតឲ្យពួកគេទាំងអស់មានវត្តមាននៅក្នុងតួនាទីរបស់ពួកគេតាមម៉ោងធ្វើការ ប៉ុន្តែបន្ទាប់ពីអ៉ីស្លាមអេមីរ៉ាត (ប្រទេសអាហ្វហ្គានីស្ថានដែលតាលីបង់ប្រកាសជា អ៉ីស្លាមអេមីរ៉ាត)បានសម្រេចថា វាចាំបាច់ដែលពេលខ្លះការងាររបស់ពួកគេត្រូវតែបញ្ឈប់»។
«ដូច្នេះយើងអនុញ្ញាតឲ្យតែស្ត្រីណាដែលយើងត្រូវការប៉ុណ្ណោះ។ ខ្ញុំចង់សំដៅទៅការងារដែលបុរសមិនអាចធ្វើបាន ឬមិនមែនជាការងាររបស់បុរសធ្វើ។ ឧទាហរណ៍ដូចជា បន្ទប់ទឹកស្ត្រីសាធារណៈនៅតាមផ្សារជាដើម»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?