Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសបញ្ជូនយន្តហោះទៅប្រដេញយន្តហោះប្រឆាំងនាវាមុជទឹករបស់រុស្ស៊ី

បានផុស

នៅ

កងទ័ពអាកាសអង់គ្លេស (RAF) បានស្ទាក់ចាប់យន្តហោះប្រឆាំងនាវាមុជទឹករបស់រុស្ស៊ីចំនួន ២ គ្រឿងនៅលើសមុទ្រខាងជើង បន្ទាប់ពីហោះជុំវិញគែមនៃដែនអាកាសអង់គ្លេស ។

យន្ដហោះ Typhoon ត្រូវបានដាក់ពង្រាយពីមូលដ្ឋានទ័ពអាកាស RAF Lossiemouth ដើម្បីតាមដានយន្ដហោះ Tu-142 Bear F របស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្ដហោះ Typhoon គឺជាផ្នែកមួយនៃកម្លាំងប្រតិកម្មរហ័សរបស់ RAF ដែលប្រុងជើងការ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ។ ចំណែកយន្តហោះ RAF Voyager ដែលមានមូលដ្ឋាននៅ Brize Norton ក៏ត្រូវបានដាក់ពង្រាយផងដែរដើម្បីផ្តល់ប្រេងសម្រាប់យន្ដហោះល្បឿនលឿនទាំងពីរគ្រឿង នៅពេលដែលពួកគេស្ទាក់ចាប់យន្តហោះរុស្ស៊ី ២ គ្រឿងដែលលាក់ខ្លួន ខណៈយន្តហោះរបស់ RAF ក៏ត្រូវបានគាំទ្រដោយយន្ដហោះអង្គការណាតូផ្សេងទៀតដែរ ។

យោងតាមក្រសួងមហាផ្ទៃក្រសួងអង់គ្លេសបានឲ្យដឹងថា យន្ដហោះ RAF ត្រូវបានដាក់ពង្រាយយ៉ាងលឿននៅមុនម៉ោង ៨ ព្រឹកនៅពេលដែលយន្តហោះរុស្ស៊ីទាំងពីរត្រូវបានរកឃើញ ។ ការស្ទាក់ចាប់ត្រូវបានសម្របសម្រួលដោយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសយោធាដែលមានមូលដ្ឋាននៅ RAF Scampton ។

ក្រសួងការពារជាតិបាននិយាយថា “យន្តហោះយោធារុស្ស៊ីដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ពត៌មានហោះហើរចក្រភពអង់គ្លេសនៅក្នុងដែនអាកាសដ៏មមាញឹកនេះនៅលើសមុទ្រខាងជើងអាចដើរតួជាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់អាកាសផ្សេងទៀត ។ ជាញឹកញយយន្ដហោះទាំងនេះមិនធ្វើចលនាទេ ហើយវាពាក់ព័ន្ធនឹងការបញ្ជូនលេខកូដដើម្បីបញ្ជាក់ពីចេតនា ទីតាំង និងរយៈកម្ពស់របស់យន្តហោះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៦ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម