Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងព្រមាន កិច្ចព្រមព្រៀង Aukus នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានថ្កោលទោសកិច្ចព្រមព្រៀងសន្តិសុខថ្មី រវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយនិយាយថា វាអាចបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។

មន្រ្តីក្រសួងការបរទេសម្នាក់បាននិយាយថា កិច្ចព្រមព្រៀង Aukus នឹងធ្វើឲ្យខូចតុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ផ្តល់ឲ្យអូស្ត្រាលីនូវបច្ចេកវិទ្យា ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

វាត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងឥទ្ធិពលរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រកួតប្រជែងខ្ពស់។

Russia pulls out of cold war-era missile treaty | Financial Times

កិច្ចព្រមព្រៀង Aukus ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ហើយនឹងគ្របដណ្តប់លើកាំជ្រួចមីស៊ីលផ្លោង បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផ្សេងទៀត។

មន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង និយាយថា “ទាំងនេះ គឺជាទង្វើគ្មានការពិចារណានិងគ្រោះថ្នាក់បំផុត ដែលនឹងធ្វើឲ្យខូចតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ”។

កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធធំៗចំនួនពីរ គឺមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនិងមីស៊ីលបាលីស្ទិក។

ស្របពេលជាមួយគ្នានោះ ប្រទេសចិន ក៏បានរិះគន់កិច្ចព្រមព្រៀងនេះផងដែរ ដោយអ្នកនាំពាក្យក្រសួងការបរទេសក្រុងប៉េកាំង លោក Zhao Lijian បាននិយាយថា សម្ព័ន្ធភាពនេះ គឺជាការប្រថុយប្រថានបំផ្លាញសន្តិភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ និងបង្កើនការប្រកួតប្រជែងសព្វាវុធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ហេតុអ្វីកិច្ចព្រមព្រៀង AUKUS ក្លាយជាដំណឹងល្អសម្រាប់ ឥណ្ឌា ទៅវិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម