ព័ត៌មានអន្ដរជាតិ
ចាប់បានចោរ តើក្រុមតាលីបង់ដាក់ទណ្ឌកម្មបែបណា? មកមើលវីដេអូនេះ
សារព័ត៌មានជាច្រើននៅទូទាំងពិភពលោក បានចុះផ្សាយអំពីទង្វើនិងច្បាប់របស់ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពីដណ្តើមបានទីក្រុង កាប៊ុល។

ក្រុមនេះត្រូវបានគេដឹងថា បានដាក់ការរឹតត្បិតយ៉ាងខ្លាំងជាពិសេសលើស្រ្តី ដូចជាការហាមឃាត់មិនឲ្យចូលរៀន ទៅធ្វើការ ព្រមទាំងដាក់កំហិតលើការស្លៀកពាក់ជាដើម។
លើសពីនេះ ពួកគេក៏បានដាក់ទណ្ឌកម្មខ្លាំងក្លា លើអ្នកដែលបំពានច្បាប់ផងដែរ។

ដោយឡែក វីដេអូមួយដែលបញ្ចេញនាពេលថ្មីៗនេះ បានបង្ហាញបុរសម្នាក់ ត្រូវបានក្រុមអ្នកប្រយុទ្ធតាលីបង់ ដាក់ទណ្ឌកម្មជាសាធារណៈ ស្របពេលក្រុមឥស្លាមនិយមនេះ អនុវត្តច្បាប់ Sharia នៅប្រទេសអាហ្វហ្គានីស្ថាន។
ការដាក់ទណ្ឌកម្មនេះ បានកើតឡើងកាលពីចុងសប្តាហ៍ នៅមុខក្រសួងអប់រំក្រុងកាប៊ុល បន្ទាប់ពីបុរសម្នាក់ ត្រូវបានចោទប្រកាន់ថាបានលួចទូរស័ព្ទ។ នេះបើតាមការអះអាងពីសាក្សី។

វីដេអូ បានបង្ហាញពីបុរសម្នាក់នេះ រមិចរមួល និងស្រែកដោយក្តីឈឺចាប់ នៅពេលគាត់ត្រូវបានគេចងជាប់ទៅនឹងបង្គោលស្លាកសញ្ញាចរាចរណ៍ ហើយទទួលទណ្ឌកម្ម៕
តោះទៅទស្សនាវីដេអូទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ