Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈនេះចំនួនអ្នកស្លាប់ដោយសារកូវីដនៅ អាមេរិក សាហាវជាងជំងឺគ្រុនផ្ដាសាយកាលពីជាង ១០០ ឆ្នាំមុន

បានផុស

នៅ

បច្ចុប្បន្នជំងឺកូវីដ ១៩ គឺជារោគរាតត្បាតដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយវីរុសមួយនេះបានបញ្ចប់រជ្ជកាលជំងឺគ្រុនផ្តាសាយឆ្នាំ ១៩១៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូវីដ ១៩ អាមេរិក (CDC) បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឹកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានវ៉ាដាច់ចំនួនអ្នកស្លាប់ ៦៧៥,០០០ នាក់ ដែលជាចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយឆ្នាំ ១៩១៨ ។

​​CDC បានឲ្យដឹងថា ការស្លាប់ដោយសារជំងឺរាតត្បាតសកលត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយចំនួនអ្នកស្លាប់ដោយសារកូវីដចំនួន ៧០ ម៉ឺននាក់អាចនឹងកើតឡើងមុនឆ្នាំ ២០២២ ខណៈបច្ចុប្បន្នអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ៦៩៤.០០០ នាក់ ។

នៅឆ្នាំ ១៩១៨ ចំនួនប្រជាជនអាមេរិកមានប្រហែល ១០០ លាននាក់ ខណៈបច្ចុប្បន្នមានចំនួនជិត ៣៣០ លាននាក់ ។ ការស្លាប់ ៦៧៥,០០០ នាក់នៅឆ្នាំ ១៩១៨ គឺស្មើនឹង ០.៦៧៥ ភាគរយនៃប្រជាជនសរុបបើប្រៀបធៀបទៅនឹង ០.២០៥ ភាគរយនៅឆ្នាំ ២០២១ ខណៈជំងឺគ្រុនផ្ដាសាយអេស្ប៉ាញត្រូវបានគេប៉ាន់ប្រមាណថា បណ្តាលឲ្យមនុស្សជិត ២ ម៉ឺននាក់ស្លាប់នៅខែតុលាឆ្នាំ ១៩១៨ ។

ប៉ុន្តែអ្នកជំនាញ CDC អះអាងថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយពីឆ្នាំ ១៩១៨ ដល់ឆ្នាំ ១៩១៩ នៅអាមេរិកប្រមាណ ៦៧៥,០០០ នាក់គឺជាការប៉ាន់ស្មានដ៏ល្អ និងត្រឹមត្រូវបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក បើកការវាយប្រហារតាមអាកាសសម្លាប់មេដឹកនាំជាន់ខ្ពស់ ក្រុមអាល់កៃដា នៅ ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគមន៍​កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ស្នើ​ឱ្យ​ភាគី​វិវាទ​ដីធ្លី​ទាំងអស់​ដោះស្រាយ​បញ្ហា និង​ឈាន​ទៅ​បញ្ចប់​បញ្ហា​ដីធ្លី​ទាំងមូល​ក្នុង​ខេត្ត​ក្រចេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​ថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំរបស់មន្ទីរពេទ្យកាល់ម៉ែត លើកទី ១១

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង សូមអបអរសាទរ និងគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដោយផ្ទាល់ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម