ព័ត៌មានអន្ដរជាតិ
ដោយសារតែមិនចាក់វ៉ាក់សាំងកូវីដ ប្រធានាធិបតី ប្រេស៊ីល ត្រូវឈរញ៉ាំភីហ្សាលើចិញ្ចើមផ្លូវ មុនកិច្ចប្រជុំនៅទីក្រុងញូវយ៉ក
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានគេថតនៅមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក ខណៈទីក្រុងមួយនេះនៅតែស្ថិតក្នុងការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាត ដូចជាការហាមឃាត់ការទទួលទានអាហារក្នុងទីតាំងបិទជិត សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

មេដឹកនាំប្រេស៊ីលរូបនេះដែលបានមកដល់ទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំ UNGA បានបង្ខំចិត្តឲ្យញ៉ាំភីហ្សានៅខាងក្រៅភោជនីយដ្ឋានមួយកន្លែង ដោយសារតែគាត់មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។
រូបភាពមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម Twitter បង្ហាញពីលោក Bolsonaro ដែលអមដោយសមាជិកគណៈប្រតិភូរបស់គាត់ ឈរដោយក្ដីរីករាយជាមួយការទទួលទានអាហារយ៉ាងឆ្ងាញ់របស់គាត់ បន្ទាប់ពីក្រុមរបស់គាត់មិនត្រូវបានអនុញ្ញាតឲ្យញ៉ាំនៅខាងក្នុងភោជនីយដ្ឋាន ។

ទន្ទឹមនោះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdullah Shahid បានចេញលិខិតមួយដោយនិយាយថា គណៈប្រតិភូដែលនឹងមកចូលរួមក្នុងសម័យប្រជុំនៅសាល UNGA នឹងត្រូវផ្តល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ស្របតាមតម្រូវការរបស់អាជ្ញាធរទីក្រុងញូវយ៉ក ប៉ុន្តែក្រោយមកតម្រូវការនេះត្រូវបានលុបចោលវិញ ។
គួរបញ្ជាក់ថា លោក Bolsonaro មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះទេ ដោយសារតែសងស្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ខណៈកន្លងមកគាត់បានអះអាងថា ជំងឺកូវីដ ១៩ គ្រាន់តែជាជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រេស៊ីល កែរបៀបរាប់ថ្មីប្រកាសអ្នកឆ្លងកូវីដជាង ១៥ ម៉ឺននាក់ក្នុងមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក