Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរហើយ ឡាវ កំពុងផ្ទុះឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីក្លាយពូជពី Delta

បានផុស

នៅ

ក្រសួងសុខាភិបាលឡាវបាននិយាយថា វីរុសបំប្លែងខ្លួនដែលកំពុងរាលដាលពាសពេញរដ្ឋធានីវៀងចន្ទន៍គឺជាវីរុសបំប្លែងខ្លួន Delta Plus ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានឃើញករណីឆ្លងជំងឺកូវីដ ១៩ កើនឡើង រោងចក្រកាត់ដេរទាំងអស់ក្នុងទីក្រុងនេះត្រូវបានបិទទាំងស្រុង ចាប់ពីរសៀលថ្ងៃអាទិត្យរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ។

អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលឡាវ លោក Rattanaxay Phetsouvanh បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ករណីនាំចូលថ្មីចំនួន ៥២ ករណី និងករណីឆ្លងក្នុងសហគមន៍ចំនួន ១៦២ ករណីត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ពោលធ្វើឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៩,៣៩៩ ករណី និងមានអ្នកស្លាប់ ១៦ នាក់ ។

លោកបាននិយាយថា ករណីឆ្លងក្នុងសហគមន៍នៅទីក្រុងវៀងចន្ទន៍បានបន្តកើនឡើង ដោយសារវីរុសបំប្លែងខ្លួន Delta Plus ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដែលធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ។

គួរបញ្ជាក់ថា Delta Plus គឺជាពូជរបស់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ហើយមានកំឡាយសរសៃប្រូតេអ៊ីនឈ្មោះ K417N ហើយវាមានសមត្ថភាពចម្លងបានយ៉ាងលឿន និងឆាប់រហ័ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ឡាវ ឲ្យប្រារព្ធពិធីបុណ្យសពមែន តែអ្នករៀបចំ និងភ្ញៀវត្រូវអនុវត្តវិធានការទាំងនេះដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម