ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ បង្ហាញទស្សនៈផ្ទុយគ្នាចំពោះកិច្ចព្រមព្រៀង AUKUS
ប្រទេសហ្វីលីពីន បានបង្ហាញការគាំទ្រដល់ ភាពជាដៃគូការពារជាតិថ្មី រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទោះទស្សនៈបែបនេះ ផ្ទុយស្រឡះពីប្រទេសជិតខាងក៏ដោយ។

កិច្ចព្រមព្រៀង AUKUS នឹងធ្វើឲ្យប្រទេសអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានបំណងឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចរបស់ ចិន។
រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី ២១ ខែកញ្ញានេះថា ការពង្រឹងសមត្ថភាពសម្ព័ន្ធមិត្តដើម្បីបង្ហាញអំណាច គួរតែស្តារនិងរក្សាតុល្យភាពជាជាងធ្វើឲ្យអស្ថិរភាព។

សុន្ទរកថារបស់លោក Locsin គឺផ្ទុយពីជំហររបស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលបានបង្ហាញការព្រួយបារម្ភអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ចំពេលមានការប្រកួតប្រជែងមហាអំណាចនៅអាស៊ីអាគ្នេយ៍។
លោក Locsin និយាយថា បើគ្មានវត្តមានអាវុធនុយក្លេអ៊ែរពិតប្រាកដទេ ចលនា AUKUS នឹងមិនរំលោភលើសន្ធិសញ្ញាឆ្នាំ១៩៩៥ ក្នុងការរក្សាអាវុធនុយក្លេអ៊ែរចេញពីអាស៊ីអាគ្នេយ៍ឡើយ។

សមុទ្រចិនខាងត្បូង នៅតែជាប្រភពនៃភាពតានតឹង ដោយសហរដ្ឋអាមេរិកដែលជាដៃគូសន្ធិសញ្ញាការពារជាតិរបស់ហ្វីលីពីននិងសម្ព័ន្ធមិត្តលោកខាងលិច តែងតែធ្វើប្រតិបត្តិការ “សេរីភាពនៃការធ្វើនាវាចរណ៍” ដែលចិនបានប្រតិកម្មដោយកំហឹង។
ប្រទេសចិនចាត់ទុកប្រតិបត្តិការនោះថា ជាការជ្រៀតជ្រែកពីអ្នកខាងក្រៅ នៅក្នុងដែនទឹកដែលខ្លួនអះអាងថាជារបស់ខ្លួន នៅក្នុងជម្លោះជាមួយរដ្ឋនៅតាមតំបន់ឆ្នេរផ្សេងទៀតដូចជា ហ្វីលីពីននិងវៀតណាមជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើងព្រមាន កិច្ចព្រមព្រៀង Aukus នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម