Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន កំណត់ថ្ងៃជ្រើសរើស អ្នកស្នងតំណែងលោក Suga

បានផុស

នៅ

ប្រទេសជប៉ុនបានសម្រេចចិត្តជ្រើសរើសអ្នកស្នងតំណែងលោកនាយករដ្ឋមន្រ្តី Yoshihide Suga ក្នុងសម័យប្រជុំសភាវិសាមញ្ញនៅថ្ងៃទី ៤ ខែតុលា ដែលនេះមានន័យថា ការបោះឆ្នោតសកលទំនងជានឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា។ នេះបើយោងតាមសារព័ត៌មានក្យូដូ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរាជធានីតូក្យូថា “យើងត្រូវការតែងតាំងនាយករដ្ឋមន្រ្តីបន្ទាប់ ក្រោយការបោះឆ្នោត ដូច្នេះយើងនឹងកោះប្រជុំពិសេសមួយ”។

ទន្ទឹមនោះ គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច នឹងរៀបចំការបោះឆ្នោតដោយខ្លួនឯង ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោក Suga នៅថ្ងៃទី២៩ខែកញ្ញា។

កាលពីដើមខែនេះ លោក Suga បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានគណបក្សម្តងទៀតទេ ដែលនេះជាសញ្ញានៃការបញ្ចប់អាណត្តិរបស់គាត់។ លោកត្រូវបានតែងតាំងឲ្យឡើងកាន់តួនាទីនេះកាលពីមួយឆ្នាំមុន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Shinzo Abe។

ការសម្រេចចិត្តនេះបានធ្វើឡើង ចំពេលអត្រាគាំទ្ររបស់គាត់ បានធ្លាក់ចុះដល់កម្រិតទាប ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន​៖ ឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំផង ពេលនេះនាយករដ្ឋមន្រ្តីជប៉ុន គ្រោងលាលែងវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម