ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង J&J ដូសបន្ថែម (ដូសទី២) មានប្រសិទ្ធភាពការពារកូវីដខ្ពស់ណាស់
ទិន្នន័យថ្មីពីវ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson ឬហៅកាត់ J&J បង្ហាញថា ទោះជាចាក់ត្រឹមតែមួយដូសមានប្រសិទ្ធភាពការពារបាន ប៉ុន្តែការចាក់ដូសជំរុញបន្ថែម (ដូសទី២) ក្នុងរយៈពេល២ខែក្រោយបានបង្កើនប្រសិទ្ធភាពការពារខ្លាំងរហូតដល់៩៤%ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។
វ៉ាក់សាំង J&J ដែលអ្នកផលិតសម្រេចប្រើតែមួយដូសគត់ដើម្បីការពារកូវីដ-១៩ដែលទទួលបានការអនុម័តនៅសហរដ្ឋអាមេរិកបានកំពុងស្ថិតក្រោមសម្ពាធដើម្បីផលិតភស្តុតាលើប្រសិទ្ធភាពការពារនៃការចាក់ដូសបន្ថែម។
តាមរយៈទិន្នន័យខាងលើគឺមានប្រសិទ្ធភាពការពារខ្ពស់ជាងដូសទី១ដល់ទៅ៧០%។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កំពុងជំរុញឲ្យចាក់ដូសបន្ថែមដើម្បីទប់ទល់នឹងការកើនឡើងអ្នកឆ្លងចូលមន្ទីរពេទ្យដោយវីរុសបំប្លែងខ្លួនដែលឆ្លងកាច Delta។
លោកវេជ្ជបណ្ឌិត Mathai Mammen ប្រធានសកលក្រុមហ៊ុនស្រាវជ្រាវ និងការអភិវឌ្ឍ Janssen Research & Development បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ភស្តុតាងជាក់ស្តែងដ៏ធំរបស់យើង និងការសិក្សាដំណាក់កាលទី៣បានបញ្ជាក់ថា វ៉ាក់សាំង Johnson & Johnson ចាក់តែមួយដូសផ្តល់ប្រសិទ្ធភាពការពារខ្លាំង និងនៅយូរអង្វែងប្រឆាំងការឆ្លងកូវីដចូលមន្ទីរពេទ្យ»។
«វ៉ាក់សាំងតែមួយដូសគត់របស់យើងបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំង និងការចងចាំភាពស៊ាំយូរអង្វែង។ ហើយការចាក់ Johnson & Johnson ដូសបន្ថែម (ដូសទី២) មានប្រសិទ្ធភាពការពារប្រឆាំងនឹងកូវីដ-១៩គឺកើនឡើងកាន់តែខ្លាំងថែមទៀត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ