Connect with us

ព័ត៌មានអន្ដរជាតិ

វេបសាយភ្នាល់បាល់វៀតណាមមួយមានទឹកប្រាក់ជាង ៨ លានដុល្លារ ត្រូវប៉ូលិសបង្ក្រាប

បានផុស

នៅ

ប៉ូលិសវៀតណាម បានបង្ក្រាបទីតាំងភ្នាល់បាល់តាមអ៊ីនធើណិតមួយកន្លែង ដែលមានប្រតិបត្តិការតម្លៃជាង ២០០ ពាន់លានដុង (៨.៧លានដុល្លារអាមេរិក)។

មន្រ្តីនៅក្រោមនាយកដ្ឋានសន្តិសុខសាធារណៈនៃខេត្ត Ha Giang ភាគខាងជើង បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនសមាជិកចំនួន១៤នាក់ ដែលមានអាយុពី ២៦ ដល់ ៣៩ ឆ្នាំ ពីបទលេងល្បែងស៊ីសងនិងរៀបចំល្បែងស៊ីសង។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងបន្ទាប់ពីប៉ូលិស Ha Giang ដោយមានការសម្របសម្រួលជាមួយក្រសួងសន្តិសុខសាធារណៈ បានឆ្មក់ចូលផ្ទះជនសង្ស័យកាលពីល្ងាចថ្ងៃអាទិត្យ។

ក្រុមមន្រ្តីក៏បានរឹបអូសរថយន្តចំនួន ៤ គ្រឿង, ទូរស័ព្ទដៃ ២៤ គ្រឿង និង flash drive ចំនួន ៣ ដែលមានផ្ទុកទិន្នន័យប្រតិបត្តិការពីគណនីភ្នាល់បាល់ផងដែរ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា សមាជិកក្រុមនេះ បានបង្កើតគណនីជាច្រើននៅលើគេហទំព័រ bongda88.com និងចែកចាយដល់អ្នកលេងល្បែង។

ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតបន្ថែមកំពុងធ្វើឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម