Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីវ៉ាក់សាំងបង្ការកូវីដ-១៩ ពុំមានប្រសិទ្ធភាពរយៈពេលយូរ?

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ​កំពុងដំណើរការតាមបណ្ដាប្រទេសមួយចំនួនលើលោក ខណៈសាធារណជនក៏កំពុងកើតចម្ងល់ថា ហេតុអ្វីបានជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនអាចបន្តរយៈពេលយូរ ឬពេញមួយជីវិត ហើយតម្រូវឱ្យចាក់ដូសបន្ថែម?

Covid-19
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងដូសជំរុញ បានធ្វើឡើងបន្ទាប់ពីចាក់ដូសមូលដ្ឋានបាន ៦ខែ ឬ ៨ខែ ក្នុងគោលបំណងបង្កើនការការពារដល់សុខភាពពីវីរុសកូវីដគ្រប់ប្រភេទ និងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែមាំទាំទ្វេគុណ។

កាសែត The Wall Street Journal បានដកស្រង់សម្ដីអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Imperial College London លោកស្រី Jo Craven McGinty ថា មូលហេតុដែលតម្រូវឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញ​ ឬបន្តចាក់ជារៀងរាល់ឆ្នាំ ព្រោះវ៉ាក់សាំងបច្ចុប្បន្នអាចការពារបានល្អតែចំពោះប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោម (សួត) រីឯវ៉ាក់សាំងបន្ថែមអាចផ្តោតលើការពង្រឹងប្រព័ន្ធភាពស៊ាំនៅផ្នែកខាងលើ (ច្រមុះ)។

ចំពោះគោលដៅនៃការចាក់វ៉ាក់សាំងដដែលៗបែបនេះ គឺដើម្បីផ្តល់នូវការការពារមិនឱ្យឆ្លងមេរោគ បង្ការហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬអត្រាស្លាប់ឱ្យនៅទាប។

Vietnam to receive 5 mln Covid-19 vaccine doses in February - VnExpress  International

លោក Rustom Antia សាស្រ្តាចារ្យជីវវិទ្យានៅឯសាកលវិទ្យាល័យ Emory ជាអ្នកសិក្សាពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ មានប្រសាសន៍ថា “វ៉ាក់សាំងដែលមានគុណភាពល្អអាចការពារមនុស្សមិនឆ្លងមេរោគ បើទោះបីជាពួកគេត្រូវបានប៉ះពាល់នឹងវីរុសក៏ដោយ ប៉ុន្តែមិនមែនវ៉ាក់សាំងទាំងអស់សុទ្ធតែល្អ ១០០ភាគរយឡើយ”។

មិនថាចាក់វ៉ាក់សាំងដូសទី១ ទី២ ឬទី៣ វាសុទ្ធអាចជួយឱ្យរាងកាយមានប្រព័ន្ធការពារចំនួនបីរួមមាន ការពារពេញលេញប្រឆាំងនឹងការឆ្លង ការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការពារករណីស្លាប់ ។

ចំណែក ប្រសិទ្ធភាពខ្លាំងឬខ្សោយ អាស្រ័យទៅលើទំហំនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដែលវ៉ាក់សាំងបង្កើត ហើយអង់ទីគ័រការពារបានយូរប៉ុនណាមិនអាចធានានោះទេ ព្រោះទាំងវីរុស ឬបាក់តេរីសុទ្ធតែផ្លាស់ប្តូរតាមស្ថានភាពផ្សេងៗគ្នាមិនឈប់។

ត្បិតថា ក្នុងប្រវត្តិសាស្ត្រធ្លាប់មានវ៉ាក់សាំងការពារពេញមួយជីវិតក្ដី ប៉ុន្តែមិនមែនវ៉ាក់សាំងទាំងអស់នោះទេ។ តួយ៉ាង វ៉ាក់សាំងផ្ដាសាយ ក៏មានប្រសិទ្ធភាពត្រឹមតែ ៦ខែដែរ ព្រោះវីរុសបង្កជំងឺផ្ដាសាយតែងតែប្រែប្រួលតាមអាកាសធាតុ រាងកាយមនុស្ស និងតំបន់នានា។ ដោយឡែក ចំពោះវ៉ាក់សាំងការពារកូវីដក៏មិនខុសគ្នាប៉ុន្មានដែរ វាបានបំប្លែងខ្លួនជាច្រើនប្រភេទ រហូតមានវីរុសបំប្លែងខ្លួនខ្លះអាចបង្កើតភាពស៊ាំគេចពីការឆ្លើយតបនៃកងការពាររបស់វ៉ាក់សាំង។ ប្រការនេះនាំឱ្យវ៉ាក់សាំងបច្ចុប្បន្ន ស្មុគស្មាញធ្វើការជាទីបំផុត។

How an Ecosystem Approach Can Ensure Safe Vaccine Testing & Management

វ៉ាក់សាំងភាគច្រើនទំនងជាមិនអាចបង្កើតកងការពារយូរអង្វែងទប់ទល់ការឆ្លងមេរោគផ្លូវដង្ហើម ហើយកងការពាអាចមានរយៈពេលមិននកំណត់ អាស្រ័យទៅលើការផ្លាស់ប្តូនៃវីរុស។ មួយវិញទៀត វ៉ាក់សាំងនឹងអស់ប្រសិទ្ធភាពលឿនឬឆាប់ គឺអាស្រ័យលើបច្ចេកវិទ្យាដែលយកមកផលិតវាផងដែរ។

លោក Mark Slifka សាស្រ្តាចារ្យនៅសាកលវិទ្យាល័យសុខភាពនិងវិទ្យាសាស្ត្រ Oregon មានប្រសាសន៍ថា ខ្លួនប្រាណមនុស្សមានចរន្តឈាមរត់បានល្អនៅក្នុងសួត និងរាងកាយ ប៉ុន្តែមិនមែននៅលើផ្ទៃនៃរន្ធច្រមុះទេ។ វាអាចទប់ស្កាត់ជំងឺធ្ងន់ធ្ងរ ព្រោះមានអង់ទីគ័រនៅផ្នែកខាងក្នុងផ្លូវដង្ហើមខាងក្រោម។ ប៉ុន្តែហានិភ័យនៃការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើមខាងលើអាចបន្តកើតមាន។ ដូច្នេះ ទើបវ៉ាក់សាំងត្រូវការអភិវឌ្ឍបន្ថែម ឬតម្រូវឱ្យចាក់ដូសជំរុញនេះឯង ដើម្បីការពារប្រព័ន្ធផ្លូវដង្ហើមទាំងស្រុង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ biznews

ចុចអាន៖ វ៉ាក់​សាំង​ J&J​ ដូស​បន្ថែម (ដូស​ទី២)​ មាន​ប្រសិទ្ធភាពការពារ​កូវីដ​ខ្ពស់​ណាស់

ចុចអាន៖ លេចចេញផលរំខានថ្មីចំនួន ៥ អ្នកចាក់វ៉ាក់សាំងរួច ត្រូវទៅជួបពេទ្យជាបន្ទាន់ ទុកយូរអាចគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម