Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! រដ្ឋមន្រ្តីសុខាភិបាល ប្រេស៊ីល ដែលអមដំណើរប្រធានាធិបតីសម្រាប់មហាសន្និបាត UN វិជ្ជមានកូវីដ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីលលោក Marcelo Queiroga ដែលបានមកដល់ទីក្រុងញូវយ៉កជាមួយប្រធានាធិបតី Jair Bolsonaro សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោកបានឆ្លងជំងឺកូវីដ ១៩ ។

លោកប្រធានាធិបតី Jair Bolsonaro (ឆ្វេង) និង លោក Marcelo Queiroga (ស្ដាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Queiroga បានសរសេរថា “ខ្ញុំជូនដំណឹងដល់អ្នករាល់គ្នាថា ថ្ងៃនេះខ្ញុំបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺកូវីដ ១៩ ។ ខ្ញុំនឹងត្រូវធ្វើចត្តាឡីស័កនៅសហរដ្ឋអាមេរិក ស្របតាមពិធីការអនាម័យទាំងអស់” ។

ដោយស្រង់សម្តីពីក្រសួងសុខាភិបាលប្រេស៊ីល សារព័ត៌មាន G1 បានរាយការណ៍ថា ការធ្វើចត្តាឡីស័ករបស់លោក Queiroga នៅអាមេរិក គឺមានរយៈពេល ១៤ ថ្ងៃ ។

គួរបញ្ជាក់ថា ចំណែកសមាជិកផ្សេងទៀតនៃគណៈប្រតិភូប្រេស៊ីល បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដោយសារតែមិនចាក់វ៉ាក់សាំងកូវីដ ប្រធានាធិបតី ប្រេស៊ីល ត្រូវឈរញ៉ាំភីហ្សាលើចិញ្ចើមផ្លូវ មុនកិច្ចប្រជុំនៅទីក្រុងញូវយ៉ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ៤ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច៤ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ២៤ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍២៦ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម