ព័ត៌មានអន្ដរជាតិ
បញ្ចប់ពិធីបុណ្យសែននំព្រះខែយប់មិញ អ្នកក្រុង ហាណូយ ប្រមូលផ្ដុំគ្នាស្ទះពេញផ្លូវ មិនខ្លាចផ្ទុះឆ្លងកូវីដ
មនុស្សម្នា និងយានយន្តយ៉ាងច្រើនកកកុញបានប្រមូលផ្តុំតាមដងផ្លូវនៅកណ្តាលទីក្រុងហាណូយ ដើម្បីប្រារព្ធពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ឬបុណ្យសែននំព្រះខែកាលពីល្ងាចថ្ងៃអង្គារ ហើយវាក៏ជាថ្ងៃដំបូង បន្ទាប់ពីបទបញ្ជាគម្លាតសង្គមត្រូវបានបន្ធូរបន្ថយនៅក្នុងរដ្ឋធានី ។

បុណ្យសែននំព្រះខែត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសអាស៊ីមួយចំនួន រួមមានវៀតណាម ចិន និងកូរ៉េខាងត្បូងនៅថ្ងៃទី ១៥ នៃខែទី ៨ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ។

ប៉ុន្តែសម្រាប់ពិធីបុណ្យសែននំព្រះខែនៅឆ្នាំនេះ ទីក្រុង និងខេត្តជាច្រើននៅក្នុងប្រទេសវៀតណាម រួមទាំងទីក្រុងហាណូយ នៅតែស្ថិតក្នុងការប្រកាន់ខ្ជាប់នូវវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឺង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

ទោះយ៉ាងណាក៏ដោយ ដោយសារទីក្រុងហាណូយបានបន្ថូរបន្ថយច្បាប់តឹងរ៉ឺងមួយចំនួន ពាក់ព័ន្ធនឹងកូវីដនៅមុនពេលរាត្រីនៃពិធីបុណ្យសែននំព្រះខែ មនុស្សម្នាយ៉ាងច្រើនកុះករបានធ្វើដំណើរទៅកណ្តាលទីក្រុង ដោយមើលទៅដូចជាការជួបជុំនៅឆ្នាំមុនៗ ។

ផ្លូវដែលនាំទៅដល់បឹង Hoan Kiem និងតំបន់ Old Quarter ដែលជាចំណុចសំខាន់នៃពិធីបុណ្យ មានការកកស្ទះចរាចរណ៍ ខណៈម៉ូតូ និងរថយន្តជាច្រើនបានប្រជ្រៀតធ្វើដំណើរលើផ្លូវតែមួយ ។

ទីក្រុងហាណូយដែលមានប្រជាជនចំនួន ៨ លាននាក់ បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១២ ករណីកាលពីថ្ងៃអង្គារ ដោយបង្កើនករណីឆ្លងសរុប ចាប់តាំងពីរលកថ្មីនៃការចម្លងបានវាយប្រហារប្រទេសវៀតណាមនៅថ្ងៃទី ២៧ ខែមេសា ឡើងដល់ ៤,១៧៨ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៥ នាក់ ។

ចំណែកពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ វិញ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាតិបានឲ្យដឹងថា បុគ្គលិកសុខាភិបាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ៥.៧ លានដូសដល់ប្រជាជនក្នុងទីក្រុង ខណៈជាង ៧៤៧,០០០ នាក់បានចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក