Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការលើកលែងទោស រិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំង គិតលុយធំជាងជីវិតមនុស្ស

បានផុស

នៅ

អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ថា គិតប្រាក់ចំណេញខ្លាំងជាងអាយុជីវិត និងបានអំពាវនាវដល់រដ្ឋាភិបាលប្រទេសអ្នកមាន ឲ្យចែកចាយវ៉ាក់សាំងចំនួន ២ ពាន់លានដូសដល់ប្រទេសក្រីក្រ។

អគ្គលេខាធិការអង្គការលើកលែងទោស លោកស្រី Agnes Callamard និយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថា នឹងប្រើមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការសន្យាមួយក្នុងការចាក់វ៉ាក់សាំងពេញលេញឲ្យបាន ៧០ភាគរយ ទូទាំងពិភពលោកត្រឹមថ្ងៃទី២២ខែកញ្ញា។

អគ្គលេខាធិការអង្គការលើកលែងទោស លោកស្រី Agnes Callamard

លោកស្រីលើកឡើងថា “យើងត្រូវការមេដឹកនាំដូចជាលោកប្រធានាធិបតី Biden ដើម្បីដាក់វ៉ាក់សាំងរាប់ពាន់លានដូសនៅលើតុ ហើយបញ្ជូនទំនិញទៅ បើមិនដូច្នេះទេ នេះគ្រាន់តែជាកាយវិការទទេមួយទៀត ហើយជីវិតមនុស្សនឹងបន្តបាត់បង់”។

ស្របពេលជាមួយគ្នានោះដែរ អង្គការលើកលែងទោសបានរិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដធំៗដូចជា AstraZeneca, BioNTech, Johnson & Johnson, Moderna, Novavax និង Pfizer ចំពោះការបដិសេធចែករំលែកបច្ចេកវិទ្យានៅពីក្រោយផលិតផលរបស់ពួកគេ ឬការចែករំលែកដូស ដើម្បីឲ្យប្រជាជននៅលើពិភពលោកកាន់តែច្រើនអាចទទួលបាន។

អង្គការសិទ្ធិមនុស្សមួយនេះនិយាយថា ខណៈដែលប្រទេសអ្នកមាន បានចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនភាគច្រើនហើយនោះ ស្ថានការណ៍គឺមានភាពខុសប្លែកគ្នានៅតំបន់អាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីន ដែលនាំឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់ក្នុងមួយសប្តាហ៍។

ទោះលោកស្រី Callamard ទទួលស្គាល់ថា ទាំងក្រុមហ៊ុន AstraZeneca និង Johnson & Johnson កំពុងលក់វ៉ាក់សាំងរបស់ពួកគេក្នុងតម្លៃថ្លៃក៏ដោយ ប៉ុន្តែលោកស្រីបានចង្អុលបង្ហាញថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង៦ បានជំទាស់នឹងការស្នើសុំពីឥណ្ឌានិងអាហ្វ្រិកខាងត្បូង ដែលស្នើឲ្យលើកលែងសិទ្ធិ កម្មសិទ្ធិបញ្ញាទាក់ទងនឹងផលិតផលរបស់ពួកគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ឥណ្ឌា ប្រាប់ពេលវេលាផ្ដល់វ៉ាក់សាំងកូវីដឡើងវិញ ក្រោយផ្អាកនាំចេញកន្លះឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម